ធនាគារ​ម៉ាឡេស៊ី​ដ៏​ធំ​មួយ​ ផ្តល់​ឥណទាន​បុគ្គល​ជាមួយ​អត្រា​ការប្រាក់​ល្អ​ដោយ​មិនមាន​ទ្រព្យ​បញ្ចាំ

ចែករំលែកដោយ R-S-E
ធនាគារ​ម៉ាឡេស៊ី​ដ៏​ធំ​មួយ​ ផ្តល់​ឥណទាន​បុគ្គល​ជាមួយ​អត្រា​ការប្រាក់​ល្អ​ដោយ​មិនមាន​ទ្រព្យ​បញ្ចាំ

ភ្នំពេញ​ ៖​ ធនាគារ​ម៉ាឡេស៊ី​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​បាន​ផ្តល់​ឥណទាន​បុគ្គល​ជាមួយ​អត្រា​ការប្រាក់​ល្អ​ដោយ​មិន​មាន​ទ្រព្យ​បញ្ចាំ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​រហ័ស​ទាន់​ចិត្ត ដល់​អតិថិជន ដែល​មាន​តម្រូវការ​សាច់ប្រាក់​មក​បង្វិល​ជា​ចាំបាច់ ក្នុងស្ថានភាព​បន្ទាន់​។

ដោយ​ពិនិត្យ​ឃើញ​នូវ​តម្រូវការ នៅ​លើ​ទីផ្សារ និង​អាស្រ័យ​ដោយ​លក្ខខណ្ឌ​ស្មុគស្មាញ​មួយចំនួន ដែល​នាំ​ឲ្យ​អតិថិជន ពុំ​អាច​សម្រេច​បាន​តាម​សំណូមពរ ជាបន្ទាន់ ក្នុង​ជីវភាព​របស់ខ្លួន​។ ការស្វែងរក​ទុន​បង្វិល​ភ្លាមៗ គឺជា​ការ​ប្រឈម​នឹង​ការប្រាក់​អាចមាន​អត្រា​ខ្ពស់ ហើយ​ពេល​សង​ត្រឡប់​វិញ មុន​កាលកំណត់ អាច​នឹងត្រូវ​រង​ប្រាក់​ពិន័យ​។​ប៉ុន្តែ​ឥឡូវនេះ​អតិថិជន​អាច​ស្នើសុំ​ប្រាក់​បង្វិល​រហ័ស​ងាយស្រួល ពី​ឥណទាន​បុគ្គល របស់​ធនាគារ ស៊ី អាយ អឹម​ប៊ី​(CIMB )​ជាមួយនឹង​អត្ថប្រយោជន៍​ពិសេស​ជាងគេ​មួយចំនួន​។

មិន​ថា​លោកអ្នក​ត្រូវការ​សាច់ប្រាក់​បង្វិល​ប្រញាប់ សម្រាប់​ទិញ​គ្រឿង​សង្ហា​រឹម​ក្នុង​គេហដ្ឋាន បន្ថែម​គ្រឿង​សម្ភារៈ​អាជីវកម្ម បង់ថ្លៃ​សាលា​ឲ្យ​បុត្រ​ធីតា រៀបចំ​មង្គលការ ឬក៏​ដោះស្រាយ​សេចក្តី​ត្រូវការ​ផ្សេងទៀត​ក៏ដោយ ឥណទាន​បុគ្គល របស់​ធនាគារ CIMB អាច​ផ្តល់នូវ​ដំណោះស្រាយ​សាច់ប្រាក់​ទាន់​ពេល​វេលា ជាមួយនឹង​លក្ខ​ខណ្ឌ ងាយស្រួល អត្រា​ការប្រាក់​ល្អ និង​ការ​អនុម័ត​ឥណទាន ក្នុង​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អតិថិជន​ប្រគល់​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​។

ជាង​នេះទៅ​ទៀត រយៈពេល​ឥណទាន គឺ​រហូតដល់ ៥​ឆ្នាំ រីឯ​ទំហំ​ឥណទាន គឺ​រហូតដល់ ២៥ ០០០​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​កាន់តែ​ពិសេស​ជាងគេ​នោះ គឺ​លោកអ្នក​អាច​សង​ផ្តាច់​ឥណទាន​វិញ ក្នុង​រយៈ​ពេលណា​ក៏បាន​ដែរ ដោយ​មិនមាន​ប្រាក់​ពិន័យ​។

លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល របស់​ធនាគារ CIMB មានប្រសាសន៍ថា <<​ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​មាន​ក្តី​សោមនស្ស​រីករាយ ក្នុងការ​នាំយក​ផលិតផល​ឥណទាន​ថ្មី​មួយ​ប្រភេទ​ទៀត ដល់​អតិថិជន​របស់​យើង គឺ​ឥណទាន​បុគ្គល​។ ជាមួយនឹង​ការសិក្សា​យ៉ាង​ល្អិតល្អន់ ឥណទាន​បុគ្គល របស់​ធនាគារ CIMB ពិតជា​មាន​ភាព​ទាក់ទាញ និង​អត្ថប្រយោជន៍​ខ្ពស់ នៅលើ​ទីផ្សារ​បច្ចុប្បន្ន ដែល​មិន​ត្រឹមតែ​ផ្តល់ជូន​អតិថិជន នូវ​អត្រា​ការប្រាក់​ល្អ រយៈពេល​ឥណទាន​យូរ និង​ទំហំ​ឥណទាន​រហូតដល់ ២៥ ០០០​ដុល្លារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​សង​ផ្តាច់​ឥណទាន​វិញ មុន​កាលកំណត់ ទាំង​មិនមាន​ការផាកពិន័យ​ផងដែរ​។​>>

តាមរយៈ​អត្ថប្រយោជន៍​ល្អប្រសើរ ខាងលើនេះ លោកស្រី ធីតា បាន​អះអាងថា ឥណទាន​បុគ្គល របស់​ធនាគារ CIMB នឹង​ជួយ​សម្រួល​ដល់​តម្រូវកា​រ​ទុន​ជាបន្ទាន់ ក្នុង​រយៈពេល​ខ្លី​។ ជាមួយនឹង​អត្ថប្រយោជន៍​ដ៏​ល្អប្រសើរ ធនាគារ​យើងខ្ញុំ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ពី​សំណាក់​អតិថិជន​ផងដែរ​។​​គួរ​បញ្ជាក់​ថា ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ដែល​បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។

ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​៕

ចំនួនអ្នកមើល: 12