យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៤ ខែមីនា៖ រកឃើញយានយន្ដល្មើសច្បាប់៧០៥គ្រឿង និងផាកពិន័យ៤៥៧គ្រឿង

ចែករំលែកដោយ R-S-E
យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៤ ខែមីនា៖ រកឃើញយានយន្ដល្មើសច្បាប់៧០៥គ្រឿង និងផាកពិន័យ៤៥៧គ្រឿង

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៨៩៥គ្រឿង រកឃើញល្មើសច្បាប់៧០៥គ្រឿង(ម៉ូតូ៨២%) អប់រំ២៤៨គ្រឿង និងផាកពិន័យ៤៥៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៤ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន៣,១២៣គ្រឿង, អប់រំ១៩៨គ្រឿង និងផាកពិន័យ៣៨៨គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៥,៣១១គ្រឿង រកឃើញយានយន្តល្មើស៩,២៧៣គ្រឿង(ម៉ូតូ៧៦%) ក្នុងនោះអប់រំ៣,១៩៦គ្រឿង និងផាកពិន័យ៦,០៧៧គ្រឿង៕




ចំនួនអ្នកមើល: 11