សិស្សសាលាប៊ែលធី អន្តរជាតិ ជាង២ម៉ឺននាក់ នឹងចូលរួមប្រឡងលើប្រធានបទ «ទិវាបុណ្យនៃក្តីស្រឡាញ់»

ចែករំលែកដោយ R-S-E
សិស្សសាលាប៊ែលធី អន្តរជាតិ ជាង២ម៉ឺននាក់ នឹងចូលរួមប្រឡងលើប្រធានបទ «ទិវាបុណ្យនៃក្តីស្រឡាញ់»

(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ នឹងរៀបចំការប្រឡងសម្រាប់សិស្សថ្នាក់ចំណេះទូទៅ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ សរុបចំនួន ២៤,១២៧នាក់ លើប្រធានបទ <<ទិវាបុណ្យនៃក្តីស្រឡាញ់>> ក្នុងគោលបំណងឱ្យសិស្សានុសិស្សរបស់ សាលា ប៊ែលធី អន្តរជាតិទាំងអស់ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃ ទិវាបុណ្យនៃក្តីស្រឡាញ់១៤កុម្ភៈ។ ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅគ្រប់សាខា សាលា ប៊ែលធី អន្តរជាតិ។

អ្នកសារព័ត៌មាន អាចយកព័ត៌មាន <<ការប្រឡងសំណេរភាសាខ្មែររបស់សិស្សចំណេះទូទៅពីថ្នាក់ទី៧ ដល់ទី១២ ក្រោមប្រធានបទ "ទិវាបុណ្យនៃក្ដីស្រឡាញ់">> នាថ្ងៃពុធ ទី ១៣ កុម្ភៈ ២០១៩ វេលាម៉ោង ៣៖៣០នាទីរសៀល នៅជាន់លើដំបូល នៃសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ផ្ទះលេខ ៣០៣២ កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់សាលាប៊ែលធី អន្តរជាតិ៖



ចំនួនអ្នកមើល: 25