
Buffon ថាការលេងដោយគ្មាន Neymar ធ្វើឲ្យ PSG មានបញ្ហា

អ្នកចាំទីចាស់វស្សាកីឡាករ Gianluigi Buffon បានប្រាប់ CNN Sport កាលពីពេលថ្មីៗនេះថា ក្លឹបរបស់ខ្លួន Paris Sait-Germain នឹងជួបការលំបាកពេលប៉ះនឹងក្លឹប Manchester United ក្នុងវគ្គ ១៦ក្រុម UEFA Champions League បន្ទាប់ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar នឹងខកខានទាំង ២ជើងដោយសារតែរបួស។
/sportevezzzzzzzzzzzzzzzzzzzzzzzzzzzzz/raksmey/sportevezzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzz(3)/5c62aebd605d3_1549971120_large.jpg)
កីឡាករអ៊ីតាលីរូបនេះបាននិយាយថា៖ " ខ្ញុំគិតថាវានឹងជាបញ្ហាសម្រាប់ពួកយើង (និយាយសំដៅលើរបួសរបស់ Neymar) ប៉ុន្តែខ្ញុំមិនដឹងថា វាជាបញ្ហាតូច ឬធំ ហើយខ្ញុំសង្ឃឹមថាវាជាបញ្ហាតូចទៅចុះនៅពេលដែលយើងលេងដោយគ្មានរូបគេ " ។
អ្នកចាំទីរូបនេះបានបន្តថា៖ " Neymar បានផ្ដល់ពួកយើងនូវកម្លាំងដ៏អស្ចារ្យ និងភាពជឿជាក់។ តែខ្ញុំអាចនិយាយបានថា ពេលយើងលេងដោយគ្មានការស៊ុតរបស់ Neymar វាអាចជាការងារធ្ងន់មួយដែរ។ នេះក៏ព្រោះតែរយៈពេល ពីរ បីខែចុងក្រោយ រូបគេស្ថិតក្នុងលក្ខខណ្ឌដ៏ល្អឥតខ្ចោះ ទាំងកម្លាំងកាយ និងស្មារតី " ។
កីឡាកររូបនេះបានបន្ថែមទៀតថា៖ " យ៉ាងណាក៏ដោយ យើងត្រូវតែខិតខំប្រឹងប្រែង ដោយមិនត្រូវសោកស្ដាយចំពោះការបាត់បង់រូបគេ ហើយពួកយើងសង្ឃឹមថានឹងបានលេងវគ្គ ៨ក្រុម និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយនឹង Neymar '' ។
/sportevezzzzzzzzzzzzzzzzzzzzzzzzzzzzz/raksmey/sportevezzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzz(3)/5c62aebda81a7_1549971120_large.jpg)
សូមបញ្ជាក់ថា ក្លឹបយក្សបារាំងមួយនេះនៅសល់តែខ្សែប្រយុទ្ធបង្គោលមួយរូបគត់គឺកីឡាករវ័យក្មេង Kylian Mbappe ខណៈកីឡាករសំខាន់ៗមួយចំនួនក៏បានរងរបួសដែរ៕
ប្រភព៖ Dailymail ប្រែសម្រួល៖ ហ៊ីម រស្មី