ក្រសួងកិច្ចការនារី អំពាវនាវយុវវ័យ កុំប្រព្រឹត្តអំពីដែលប្រាសចាកពីសីលធម៌ វប្បធម៌ និងប្រពៃណីខ្មែរ ក្នុងថ្ងៃទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ

ចែករំលែកដោយ R-S-E
ក្រសួងកិច្ចការនារី អំពាវនាវយុវវ័យ កុំប្រព្រឹត្តអំពីដែលប្រាសចាកពីសីលធម៌ វប្បធម៌ និងប្រពៃណីខ្មែរ ក្នុងថ្ងៃទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាន​​អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវវ័យ សូមកុំយល់ខុសពី​អត្ថន័យ ទិវានៃក្តីស្រលាញ់ ថ្ងៃ​១៤ កុម្ភៈ ឬប្រើប្រាស់ថ្ងៃនេះ ដើម្បីប្រព្រឹត្តសកម្មភាពពុំគប្បីដែលប្រាសចាក​ពីសីលធម៌ វប្បធម៌ និងប្រពៃណីសង្គមខ្មែរ។

តាមរយៈសេចក្ដីអំពាវនាវនេះ ក្រសួងលើកទឹកចិត្តឲ្យពលរដ្ឋទាំងអស់ ពិសេសយុវវ័យ សូមបង្ហាញក្តីស្រលាញ់ សម្រាប់មាតាបិតា ក្រុមគ្រួសារអ្នកគ្រូ លោកគ្រូ មិត្តភ័ក្រ និងគូសង្សា​ ដោយសេចក្តីថ្លៃថ្នូរ ទទួលខុសត្រូវ និងផ្តល់តម្លៃដល់អ្នកទាំងនោះ ក៏ដូចជាការ​ផ្តល់តម្លៃដល់ខ្លួនឯង​។

ក្រសួងបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ និងអរិយធម៌ខ្ពង់ខ្ពស់ ដែលសកលលោក​ទទួលស្គាល់ និងផ្តល់តម្លៃ ដូច្នេះ​សូមប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវវ័យ​ចូលរួម​ថែរក្សា និងលើកកម្ពស់វប្បធម៌ អរិយធម៌ដ៏ផូផង់នេះប្រកបដោយមោទនភាព ហើយសូមកុំប្រព្រឹត្តអ្វីដែលអាចធ្វើ​ឲ្យយើងសោកស្តាយមួយជីវិត៕


ចំនួនអ្នកមើល: 3