កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមគ្នាឧបត្ថម្ភដល់មូលនិធិ នៃក្តីស្រឡាញ់ ក្រោមប្រធានបទ «រួមគ្នាដើម្បីកំពង់ស្ពឺ» នូវថវិកាជាង៤លានរៀល និងសម្ភារមួយចំនួន

ចែករំលែកដោយ R-S-E
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមគ្នាឧបត្ថម្ភដល់មូលនិធិ នៃក្តីស្រឡាញ់ ក្រោមប្រធានបទ «រួមគ្នាដើម្បីកំពង់ស្ពឺ» នូវថវិកាជាង៤លានរៀល និងសម្ភារមួយចំនួន

(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រគល់ថវិកាចំនួន ៤,៣៣០,០០០រៀល និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់មូលនិធិ នៃក្តីស្រឡាញ់ ក្រោមប្រធានបទ <<រួមគ្នាដើម្បីកំពង់ស្ពឺ>> ជូនលោក សរ សុពុត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពុងស្ពឺ។

ក្នុងឱកាសនោះលោក សរ សុពុត្រា បានលើកឡើងថា <<យើងជាកងកម្លាំង បានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ទាំងកម្លាំងកាយ កម្លាំងចិត្ត ពិសេសជាងនេះទៀត បានបម្រើដល់កិច្ចការមនុស្សធម៌ ដ៏ប្រសើរក្នុងសកម្មភាពមនុស្សធម៌ ចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៏ ស្របតាមស្មារតី និងឧត្តមគតិរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)>>។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ថ្លែងថា ស្របតាមការអំពាវនាវរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីឲ្យឧបត្ថម្ភដល់មូលនិធិនៃក្តីស្រឡាញ់ ក្រោមប្រធានបទ <<រួមគ្នាដើម្បី កំពង់ស្ពឺ>> អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថ បានអំពាវនាវទៅតាមលទ្ធភាពជាក់ស្តែង ដើម្បីរួមចំណែកក្នុងកិច្ចការមនុស្សធម៌ និងលើកស្ទួយឧត្តមប្រយោជន៍ ជាមូលដ្ឋានរួមជួយគ្នា ក្នុងគ្រាដែលមានការខ្វះខាត និងជួបគ្រោះថ្នាក់ និងគ្រោះធម្មជាតិជាយថាហេតុផងដែរ៕









ចំនួនអ្នកមើល: 6