ប្រមុខ UN មាន​ឆន្ទៈ ​ចូល​សម្របសម្រួល​ដើម្បី​បញ្ចប់​វិបត្តិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា

ចែករំលែកដោយ R-S-E
ប្រមុខ UN មាន​ឆន្ទៈ ​ចូល​សម្របសម្រួល​ដើម្បី​បញ្ចប់​វិបត្តិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បានបង្ហាញ​ពី​សំណើ​របស់​លោក​ជាថ្មី​ម្តងទៀត​ កាលពី​ថ្ងៃ​ចន្ទ​ ក្នុង​ការ​ជួយ​សម្របសម្រួល​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ​អំឡុង​កិច្ចចរចា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​នេះ។

លោក Guterres បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Jorge Arreaza នៅ​ទីក្រុង​ញូវយ៉ក​តាម​សំណើ​របស់​រដ្ឋាភិបាល​ក្រុង Caracas ស្រប​ពេលដែល​ការប្រឈមមុខ​ដាក់គ្នារ​វាង​លោក​ប្រធានាធិបតី Nicolas Maduro និង​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido នៅតែ​តានតឹង​។​

អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ការចរចា​នយោបាយ​ដោយ​យកចិត្តទុកដាក់​រវាង​ភាគី​ទាំងពីរ​ដើម្បី​ទប់ស្កាត់​ការធ្លាក់​ចូលទៅក្នុង​អំពើហិង្សា​បន្ថែមទៀត​នៅក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​។​


អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយថា "​លោក​អគ្គលេខាធិការ​បា​ន​បញ្ជាក់​ជាថ្មី​ថា សំណើ​របស់លោក​សម្រាប់​មុខតំណែង​ដ៏​ល្អ​ដល់​ភាគី​ទាំងពីរ​នៅតែ​អាចធ្វើ​ទៅបាន​សម្រាប់​ការចរចា​ដើម្បី​ជួយ​ប្រទេស​នេះ​ចេញពី​ការប្រឈមមុខ​ដាក់គ្នា​នាពេល​បច្ចុប្បន្ន​សម្រាប់​ផលប្រយោជន៍​របស់​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​"​។​

កាលពី​សប្ដាហ៍​មុន ប្រមុខ​អង្គការសហប្រជាជាតិ​បាន​និយាយថា លោក​នឹងមិន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ណាមួយ​ដែល​ត្រូវបាន​ជំរុញ​ដោយ​ក្រុម​ប្រជាជាតិ​ដើម្បី​ធានា​ភាពជឿជាក់​លើ​ការផ្តល់ "​មុខតំណែង​ដ៏​ល្អ​" របស់គាត់​នោះទេ​។​

លោក Guterres បាន​ទទូចថា ភាគី​ទាំងពីរ​ត្រូវតែ​ស្នើសុំ​ការសម្រុះសម្រួល​របស់គាត់​ជាមុនសិន​មុនពេល​គាត់​អាចឈាន​ជើង​ចូលទៅក្នុង​ការដោះស្រាយ​បញ្ហា​នេះ​បាន​។​

អ្នកការទូត​អង្គការសហប្រជាជាតិ​បាន​និយាយថា រដ្ឋាភិបាល​របស់លោក Maduro បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ធ្វើ​កិច្ចចរចា​ប៉ុន្តែ​វា​នៅតែ​មិនទាន់​ច្បាស់​ថា​តើ​លោក Guaido នឹង​ទទួលយក​តួនាទី​របស់​អង្គការសហប្រជាជាតិ​ដែរឬទេ​៕ AFP

ចំនួនអ្នកមើល: 2