សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ចុះបង្ក្រាបយានដ្ឋានមួយកន្លែង កំពុងធ្វើសកម្មភាពយករថយន្តដែលកាត់ហើយ តភ្ជាប់គ្នាវិញ នៅភូមិសាស្រ្តខណ្ឌសែនសុខ

ចែករំលែកដោយ R-S-E
សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ចុះបង្ក្រាបយានដ្ឋានមួយកន្លែង កំពុងធ្វើសកម្មភាពយករថយន្តដែលកាត់ហើយ តភ្ជាប់គ្នាវិញ នៅភូមិសាស្រ្តខណ្ឌសែនសុខ

(ភ្នំពេញ)៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានចុះបង្ក្រាបយានដ្ឋានមួយកន្លែង កំពុងធ្វើសកម្មភាព យករថយន្តដែលកាត់ហើយ តភ្ជាប់គ្នាវិញ។ យានដ្ឋាននេះ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ឃាត់បានរថយន្តចំនួន៧គ្រឿងនៅនឹងកន្លែង។ រថយន្តល្មើសត្រូវបានស្ទូច និងយកមករក្សាទុកក្នុងឃ្លាំងរបស់គយ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមយានដ្ឋាន ដែលធ្វើសកម្មភាពកាត់តរថយន្តទេសចរណ៍ និងរថយន្តដឹកទំនេញ ពិសេសចង្កូតស្តាំ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់៕


ចំនួនអ្នកមើល: 10