កាន់តែកក្រើក! រង្វាន់យក្សពី Huawei ទិញ Huawei A7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប២០០លានរៀល (Video inside)

ចែករំលែកដោយ R-S-E
កាន់តែកក្រើក! រង្វាន់យក្សពី Huawei ទិញ Huawei A7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប២០០លានរៀល (Video inside)

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រាល់ការទិញ Huawei និងមានឱកាសឈ្នះរង្វាន់ជាច្រើន ដែលសរុបជាទឹកប្រាក់រហូតដល់ ២០០,០០០,០០០រៀល ពី​ប្រូម៉ូសិនយក្សរបស់ Huawei ដោយគ្រាន់តែទិញស្មាតហ្វូន Huawei A7 nova 3 ឡៃត៌ nova 3i ឬ nova3។ រង្វាន់សរុបមាន១៧រង្វាន់ ដូចជា​ រថយន្ត Mazda 2 មួយរង្វាន់​ ម៉ូតូ Zoomer X ៤រង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ១២​រង្វាន់។

ងាយៗ គ្រាន់តែទិញស្មាតហ្វូនណាមួយ ក្នុងចំណោមស្មាតហ្វូនទាំងបួនម៉ូដែល ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ហើយបំពេញព័ត៌មានឱ្យបានត្រឹមត្រូវ​ ដូចជាឈ្មោះ លេខទូរស័ព្ទ លើប័ណ្ណធានាសន្លឹក (Dealer​​ Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទ ដែលអ្នកបានទិញ​​ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។​

ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់២សប្តាហ៍ម្តង​ ការចាប់រង្វាន់លើកទីមួយ នៅសល់តែបីថ្ងៃទៀតតែប៉ុណ្ណោះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលមានការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei និង Facebook Page របស់ MY TV ចាប់ពីម៉ោង១១៖៤៥នាទីតទៅ ហើយការចាប់រង្វាន់លើកទី២​​ នឹងធ្វើឡើងនៅថ្ងៃទី១ ខែមីនា ​​លើកទី៣ នៅថ្ងៃទី១៥ ខែមីនា លើកទី៤​​​ ថ្ងៃទី២៩ ខែ​មីនា ដែលរង្វាន់មានដូចជា ម៉ូតូ Zoomer X1 រង្វាន់ និងទូរទស្សន៍ Smart TV​ 2 រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ​ ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី៣​ ​ខែ​ឧសភា ឆ្នាំ២០១៩ ដែលរង្វាន់រួមមាន រថយន្ត Mazda 2 មួយរង្វាន់​ តម្លៃជិត៤ម៉ឺនដុល្លារ និងទូរទស្សន៍ Smart TV ៤រង្វាន់។​

ក្រៅពីជម្រើសពណ៍ខៀវ ( Aurora Blue) និង​ ពណ៍ខ្មៅ ( Midnight Black) ថ្មីៗនេះ Huawei A7 មានជម្រើសពណ៍ថ្មីកាលីបៗ ទាន់សម័យ​ មួយទៀតគឺពណ៍ក្រហម​ ( Coral Red ) ដែលមានលក់នៅលើទីផ្សារហើយ។​ ជម្រើសថ្មីពណ៍ក្រហមស្រស់នេះ​ ជាកាដូដ៏សាកសមបំផុតសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក ជាពិសេសក្នុងឱកាសទិវានៃក្តីស្រលាញ់ខាងមុខនេះ។​ ពណ៍ថ្មីនេះ មានលក់ចាប់ពីថ្ងៃនេះតទៅ ក្នុងតម្លៃត្រឹមតែ $189 តែប៉ុណ្ណោះ នៅតាមបណ្តាហាងដៃគូដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេសកម្ពុជា៕







ចំនួនអ្នកមើល: 2