ជនជាតិ​ដើម​ភាគតិច​(​គ្រឹ​ង​)​​ បង្ហាញ​ពី​ស្រា​ពាង ​ភូមិ​មួយ​មាន​ផលិតផល​មួយ

ចែករំលែកដោយ R-S-E
ជនជាតិ​ដើម​ភាគតិច​(​គ្រឹ​ង​)​​ បង្ហាញ​ពី​ស្រា​ពាង ​ភូមិ​មួយ​មាន​ផលិតផល​មួយ

ស្ទឹងត្រែង ​៖​ ជនជាតិ​ដើម​ភាគតិច​(​គ្រឹ​ង​)​ បាន​បង្ហាញ​ពី​ស្រា​ពាង​របស់​បងប្អូន​(​ជនជាតិ​គ្រឹង​)​ជា​ផ្នែក​មួយ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ព្រោះ​អាច​សន្មត​ថា​ ជា​ផលិតផល​មួយ​ ភូមិ​មួយ តែ​សូម​ឱ្យ​ម្ចាស់​អ្នក​ផលិត​គិត​ពី​សុវត្ថិភាព​ផ្នែក​សុខភាព ដល់​អតិថិជន​អ្នក​បរិភោគ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ផលិតផល​ទេសចរណ៍​នៅ​ភូមិ​រាជា​នុ​កូ​ល​សង្កាត់ ក្រុង ខេត្ត​ស្ទឹងត្រែង​នៅ​ថ្ងៃ​ទី​១១ ខែ​​កុម្ភៈ​ ឆ្នាំ​២០១៩ ​លោក​អ៊​ន ​ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់​ថា​ ៖ ​តាម​ការ​ឱ្យ​ដឹង​ពី​មេកន្ទ្រាញ​ជនជាតិ​ថា ស្រា​ពាង ​ច្រើន​តែ​ជនជាតិ គួ​យ​- ព្នង -​ស្ទៀង​- កា​វែ​ត​-​ចា​រាយ​-​ខោល​-​នឹង​ជនជាតិ​គ្រឹ​ង​ប្រើប្រាស់​នៅ​ក្នុង​ពិធី​សែនព្រេន​ឡើងអ្នកតា​- បុណ្យ​កម្សាន្ត​ភូមិ​-​ឬ​ពិធី​សេន ដូនតា​​​ពិធី​រៀប​ការ​កូន​-​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន បើ​នៅ​ក្នុង​វង្ស​សិល្បៈ​ គេ​និយម​ហៅថា​(​កាប់​ក្របី​ផឹកស្រា)។


លោក​បញ្ជាក់​ថា ​៖ ​ទាំង​នេះ​ ក៏​ជា​ផ្នែក​មួយ​ទៀត​ បាន​ចូលរួម​ចំណែក​លើកស្ទួយ​ទៅ​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ នៅ​ពេល​ដែល​ស្រា​ពាង​មាន​អតិថិជន​ និង​ភ្ញៀវ​ទេសចរ ​បាន​គាំទ្រ​នូវ​ផលិតផល​នេះ ប៉ុន្តែ​ដើម្បី​រក្សា​នូវ​សុខភាព​របស់​ប្រជាពលរដ្ឋ​ ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ស្គាល់ ​ចង់​ភ្លក់​អី​នឹង ​សូម​ម្ចាស់​អ្នក​រៀបចំ​ធ្វើ​ម៉េច​គិតគូរ​ពី​សុវត្ថិភាព​ ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ធ្វើឲ្យ​ជីវភាព​គាត់​ដែល​ជា​កូនចៅ​ជនជាតិភាគតិច​​​​ មាន​ភាព​ល្អ​ទៅ​អនាគត។

អ្នកស្រី​មាន​ដាវី​ជនជាតិ​គ្រឹ​ង​នៅ​សង្កាត់​ស្ទឹងត្រែង អ្នក​ផលិត​ស្រា​ពាង​បាន​អះអាងថា ​ ៖ ​ការផលិត​ស្រា​នេះ​ ក្រុម​គ្រួសារ​អ្នកស្រី​បាន​ចេះ​ ត​ពី​ដូនតា​មក ព្រោះ​បងប្អូន​ជនជាតិ តែង​យក​ស្រា​ប្រភេទ​នេះ​ដាក់​ក្នុង​ពិធី​សែនព្រេន ទៅតាម​ទម្លាប់​ពី​ចាស់ទុំ​ជនជាតិ​តរៀងមក តែ​ពេល​នេះ​នាង​ខ្ញុំ​ផលិត​វា​ច្រើន​សម្រាប់​លក់​ដើម្បី​ថែរក្សា​អភិរក្ស​ស្រាពាង​របស់​ជនជាតិ​របស់​នាង​ខ្ញុំ​នេះ​រហូត​ទៅ​មុខ​ទៀត​ ​កុំ​ឲ្យ​វា​បាត់បង់ ​បើ​​សិន​ជា​យើង​គ្មាន​ការ​អភិ​រក្សា​ទេ វា​នឹង​បាត់​បង់​នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន​ទេ។


លោក​ជា ​ហាក់ ​អ្នកលក់​ស្រា​ពាង​នេះ​ដែរ​ បាន​គាំទ្រ​ចំពោះ​ការ​គំនិត​ដ៏​ល្អ​នេះ ព្រោះ​ផលិតផល​ស្រា​ពាង​បច្ចុប្បន្ន​ បាន​ជួយ​កែប្រែ​ជីវភាព​រស់នៅ​របស់​យើង​បាន ហើយ​ផលិតផល​នេះ ​មាន​ការ​បញ្ជា​ទិញ​ខ្លះ​ៗ​ហើយ ដែល​នេះ​ជា​ការ​លើកទឹកចិត្ត​ឱ្យ​បង​ប្អូន​ជនជាតិ​កាន់តែ​រក្សា​បាន​នូវ​ប្រពៃណី​បន្ត​ទៀត។

លោក​ថា​ ៖ ​ស្រា​ពាង​នេះ​ បងប្អូន​ជនជាតិ​បាន​ផលិត​ឡើង​មាន​ធាតុ​ផ្សំ ពី​អង្ករដំណើប​ចំហុយ​ឆ្អិន អង្កាម និង​ដាក់​មេដំបែរ​ផលិត​ពី​ដើម ​និង​មើម រុក្ខជាតិ ធម្មជាតិ មិន​មាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ទេ។ ទាក់ទង​នឹង​គុណភាព​ស្រា​ ហើយ​និង​អនាម័យ​នេះ​ខាងយើង ​ខ្ញុំ​នឹង​ទាក់ទង​ទៅ​ខាង​មន្ទីរ​ជំនាញ​ដូចជា​មន្ទីរ​សុខាភិបាល​មន្ទីរ​ពាណិជ្ជ​កម្ម​ដើម្បី​ឲ្យ​គាត់​ចុះ​មក​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​តើ​យើង​មាន​គុណភាព​ពិត​ប្រាកដ​ឬ​អត់​ដើម្បី​ឲ្យ​គាត់​ទទួល​ស្គាល់ថា​យើង​ពិតជា​បាន​ធ្វើតាម​ការណែនាំ​មាន​អនាម័យ​ល្អ។


លោកស្រី​រី​ណា ជនជាតិ​អូទ្រីស ធ្លាប់​បរិភោគ​ស្រា​នេះ​ បាន​ស្ងើចសរសើរ​ថា ​៖​ បងប្អូន​ជនជាតិ​ពិត​ជា​មាន​ទេពកោសល្យ​ផលិត​ស្រា​នេះ ព្រោះ​ពេល​បរិភោគ​មាន​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​ស្រា​បៀរ​ទេ ​ហើយ​មានគុណ​ភាព​មិន​ប៉ះពាល់​ផ្នែក​សុខភាព​ទៀត។

សូម​បញ្ជាក់​ថា ​៖ ​ការផលិត​ស្រា​ពាង​របស់​ជនជាតិ​គ្រឹ​ង​នេះ ​បាន​បង្ហា្ញ​ញ​ពី​ការ​អភិរក្ស​ផលិតផល​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ​ដែល​មាននៅ​បណ្ដា​ខេត្ត​នៃ​ភូមិភាគ​ឦសាន​មួយ​ចំនួន​ដូចជា​ខេត្តស្ទឹងត្រែង រតនគីរី និង​ខេត្ត​មណ្ឌលគិរី​ជាដើម៕






ចំនួនអ្នកមើល: 46