ក្រុមហ៊ុនខារ៉ាបាវ ប្រកាសឱ្យគណនី Facebook «កសិករខ្មែរ ជនបទ» ឱ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ករណីបង្ហោះព័ត៌មានមិនពិតបណ្តាលឱ្យខូចកិត្តិយសក្រុមហ៊ុន

ចែករំលែកដោយ R-S-E
ក្រុមហ៊ុនខារ៉ាបាវ ប្រកាសឱ្យគណនី Facebook «កសិករខ្មែរ ជនបទ» ឱ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ករណីបង្ហោះព័ត៌មានមិនពិតបណ្តាលឱ្យខូចកិត្តិយសក្រុមហ៊ុន

(ភ្នំពេញ)៖ ក្រុមហ៊ុនខារ៉ាបាវ ប្រកាសជូនដំណឹង និងស្វែងរកម្ចាស់គណនី Facebook គឺ <<កសិករខ្មែរ ជនបទ>> ឲ្យចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ជាមួយក្រុមហ៊ុនខារ៉ាបាវជាបន្ទាន់ ដោយម្ចាស់គណនី Facebook មួយនេះ បានអះអាងខុសពីការពិតទាំងស្រុងពីផលិតផលភេសជ្ជៈខារ៉ាបាវ។ នេះបើយោងតាមលិខិតរបស់ក្រុមហ៊ុន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។

ក្រុមហ៊ុនខារ៉ាបាវ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំមានការយល់ច្រឡំ និងកុំជឿនូវការបោកប្រាស់ បំភ្លៃខុសពីការពិតរបស់ជនខិលខូចមកលើភេសជ្ជៈ ខារ៉ាបាវឱ្យសោះ។

ក្រុមហ៊ុនខារ៉ាបាវ បានឱ្យដឹងថា ប្រសិនជាបងប្អូនបានស្គាល់ ឬបានដឹងថា ម្ចាស់គណនី Facebook មួយនេះនៅទីកន្លែងណា សូមបងប្អូនមេត្តាផ្តល់ដំណឹងមកក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ៖ ០១២ ៩៤៦ ០៥៩ ក្រុមហ៊ុននឹងមានសារគុណជូនបងប្អូន ដែលបានផ្តល់មានខាងលើនេះផងដែរ៕




ចំនួនអ្នកមើល: 9