គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បង្ហាញបញ្ជីផ្គូទូក សម្រាប់ថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក (មានបញ្ជីឈ្មោះទូក)

ចែករំលែកដោយ R-S-E
គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បង្ហាញបញ្ជីផ្គូទូក សម្រាប់ថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក (មានបញ្ជីឈ្មោះទូក)

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញបញ្ជីផ្គូទូកសម្រាប់ថ្ងៃទីពីរ នៃឱកាសព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ។ យោងតាមបញ្ជីផ្គូទូក​ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា មានទូកចំនួន២៩៥ ស្មើនឹង១៤៨គូសម្រាប់ប្រកួត។

ជាមួយគ្នានេះលោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគការប្រកួតទូក បានឱ្យដឹងដែរថា ទូកចំនួន២៩៥នេះ មានចំណុះទូក ១៩,០១៧នាក់ ចូលរួមប្រកួតប្រជែងនៅតាមដងទន្លេ មុខព្រះបរមរាជវាំង។ ក្នុងនោះទូកអុំនារី១, អុំបុរសមាន ១៦៣ទូក, ទូកចែវនារី ១ទូក ចែវបុរសមាន៣២ និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦។

លោកបានឲ្យដឹងបន្តថា ការប្រណាំងទូកថ្ងៃនេះ គូប្រកួតចំនួន១៤៨គូតម្រូវឲ្យប្រកួតទាំងអស់តែម្តង ដោយ១ថ្ងៃ ត្រូវអុំប្រណាំង២ជើង៕









ចំនួនអ្នកមើល: 31