គេចមករស់នៅក្នុងប្រាសាទខ្សាច់ អស់២២ឆ្នាំ ត្រូវគេហៅ «ស្តេច» គ្រប់គ្នា ព្រោះហេតុផលមួយ

ចែករំលែកដោយ R-S-E
គេចមករស់នៅក្នុងប្រាសាទខ្សាច់ អស់២២ឆ្នាំ ត្រូវគេហៅ «ស្តេច» គ្រប់គ្នា ព្រោះហេតុផលមួយ

បុរស​ជនជាតិ​ប្រេស៊ីល​ម្នាក់​មាន​ឈ្មោះ​ថា Marcio Mizael Matolias បាន​មក​រស់​នៅ​ក្នុង​ប្រាសាទ​ខ្សាច់​មួយ​អស់​រយៈពេល ២២ឆ្នាំ ដើម្បី​គេច​ពី​ការ​ជួល​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ នៅ​ឯ​ស្រុក​មួយ​នៃ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។


បុរស​វ័យ ៤៤ ឆ្នាំ​ដែល​ត្រូវ​អ្នកស្រុក​ហៅ​ថា <<ស្ដេច>> គ្រប់​គ្នា​ខាង​លើ​មាន​ទម្លាប់​ចំនួន ៣ គឺ ចូលចិត្ត​អាន​សៀវភៅ , វាយកូនគោល និង នេសាទ។

ជាមួយ​គ្នា​នេះ​ដែរ លោក Marcio ឬ​គេ​តែង​ហៅ​ថា King Marcio ចូលចិត្ត​អង្គុយ​នៅ​លើ​កៅអី ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ និង​ថតរូប​នៅ​ចំពោះ​មុខ​ផ្ទះ​ប្រាសាទ​របស់​ខ្លួន ដោយ​ក្នុង​ដៃ​មាន​កាន់​ដំបង​រាជ្យ​មួយ​ដើម​ទៀត​ផង។



ផ្ទុយទៅវិញ បុរស​ជាប់​ងារ​ជា​ស្ដេច​រូប​នេះ មិន​ដូច​ជា​ស្ដេច​ពិត​ប្រាកដ​ដទៃ​ឡើយ ព្រោះ​លោក​ត្រូវ​ទទួល​រ៉ាប់រង​ជួសជុល​រាជវាំង​របស់​ខ្លួន ដោយសារតែ​វា​ត្រូវ​បាន​សាងសង់​ឡើង​ពី​ដី​ខ្សាច់។



លោក Marcio បាន​និយាយ​ថា <<ខ្ញុំ​បាន​ធំ​ឡើង​នៅ​លើ​ឈូង​សមុទ្រ Guanabara ហើយ​ខ្ញុំ​តែង​តែ​រស់​នៅ​លើ​ឆ្នេរ​សមុទ្រ។ មនុស្ស​មួយ​ចំនួន​ចំណាយ​លុយ​យ៉ាង​ច្រើន ដើម្បី​រស់​នៅ​មុខ​សមុទ្រ>>។

បើ​ទោះ​បី​ជា​ប្រាសាទ​ខ្សាច់​របស់ លោក Marcio មើល​ពី​ខាង​ក្រៅ​អស្ចារ្យ ប៉ុន្តែ​វា​មាន​ទំហំ​ត្រឹមតែ ៣ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ហើយ​ខាង​ក្នុង​ពោរពេញ​ទៅ​ដោយ​សៀវភៅ។


បុរស​នៅ​លីវ និង​គ្មាន​កូន​រូប​នេះ​បាន​និយាយ​ថា <<ខ្សាច់​បាន​ស្រូប​យក​កម្ដៅ​ទាំង​អស់ ដូច្នេះ​ពេល​ខ្លះ ខ្ញុំ​មិន​អាច​ដេក​នៅ​ទី​នេះ​បាន​ឡើយ​នៅ​ពេល​យប់។ ខ្ញុំ​នឹង​ទៅ​ដេក​នៅ​ផ្ទះ​មិត្តភ័ក្ដិ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ដេក​នៅ​ទី​នេះ​ជាង បើ​ទោះ​ជា​ខ្ញុំ​ត្រូវ​ដេក​ខាង​ក្រៅ​ក្បែរ​សមុទ្រ​ក៏​ដោយ>>៕


ចុច​អាន៖

រកឃើញក្រដាសដុល្លារ​រាប់សិបគីឡូក្រោមគ្រែបុរស​ប្រេស៊ីលម្នាក់ បង្កឲ្យ​ភ្ញាក់ផ្អើលសាហាវមែន! ប្រើពេល៤ខែ ជីករូងក្រោមដី ប៉ងចូលលួចលុយធនាគារ រាប់រយលានដុល្លារកុលសម្ព័ន្ធល្បី​ប្រើព្រួញពួនបាញ់​យន្តហោះ ត្រូវ​គេលួចកាប់​សម្លាប់​អស់ជាច្រើន

ប្រភព៖ Mirrorប្រែ​សម្រួល៖ សេង ឡុង

ចំនួនអ្នកមើល: 18