ទូរទស្សន៍​ 4K អេក្រង់​ទំហំ​ ៥០ អ៊ីញ​ ​ប៉ុន្តែ​តម្លៃ​មិន​ដល់​ ៤០០ ដុល្លារ

ចែករំលែកដោយ R-S-E
ទូរទស្សន៍​ 4K អេក្រង់​ទំហំ​ ៥០ អ៊ីញ​ ​ប៉ុន្តែ​តម្លៃ​មិន​ដល់​ ៤០០ ដុល្លារ

ក្រុមហ៊ុន​ Xiaomi បាន​បង្ហាញ​ចេញ​ផលិតផល​ថ្មី​ដែល​ជា​ទូរទស្សន៍​អេក្រង់​ទំហំ​ ៥០ អ៊ីញ​ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 4K និង​ HDR ដែល​មាន​តម្លៃ​ត្រឹម​តែ​ ៣៧៥ ដុល្លារ​ប៉ុណ្ណោះ។


ទូរទស្សន៍​ម៉ូដែល​ Mi TV 4A នេះ​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Amlogic L962 64-bit ដែល​មាន​ RAM ទំហំ​ ២ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ ៨ GB។ វា​មាន​ប្រព័ន្ធ​ត​ភ្ជាប់​​ដូច​ជា​ Wi-Fi, Bluetooth, រន្ធ​ HDMI ចំនួន​ ៣, រន្ធ​ USB ចំនួន​ ២, រន្ធ​ AV, រន្ធ​ Ethernet និង​រន្ធ​ S/PDIF។


ក្រុមហ៊ុន​អះអាង​ថា​ទូរទស្សន៍​នេះ​អាច​ផ្ដល់​បទ​ពិសោធន៍​បញ្ចេញ​សំឡេង​បែប​ 3D តាម​រយៈ​បច្ចេកវិទ្យា​ Dolby Atmos Audio ជា​មួយ​រន្ធ​បំពង​សំឡេង​ចំនួន​ពីរ។


ទូរទស្សន៍​នេះ​អាច​បញ្ជា​ដោយ​សំឡេង​បាន​ទៀត​ផង ប៉ុន្តែ​ទ្រាំទ្រ​តែ​ជា​មួយ​ភាសា​ចិន​ប៉ុណ្ណោះ​ ដោយ​សារ​តែ​វា​មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​ក្នុង​ប្រទេស​ចិន។ ក្រុមហ៊ុន​ Xiaomi ក៏​មាន​គម្រោង​នាំ​យក​ទូរទស្សន៍​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ឥណ្ឌា​ ប៉ុន្តែ​មិន​ទាន់​លេច​រូបរាង​នៅ​ឡើយ​ទេ៕​​​​​​​​

ប្រភព៖ Androidcentralប្រែ​សម្រួល៖ សុខហេង

ចំនួនអ្នកមើល: 19