អបអរ! ម្ចាស់​បទ "Shape Of You" ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ពី​កុមារ​ហើយ

ចែករំលែកដោយ R-S-E
អបអរ! ម្ចាស់​បទ

ក្ដី​ស្រឡាញ់​កើត​មាន​ចំពោះ​គ្នា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មិន​អាច​កាត់​ថ្លៃ​បាន​រវាង​គូស្នេហ៍​ Ed Sheeran និង​មិត្ត​ស្រី​រាប់​ឆ្នាំ​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ចិត្ត​ណាស់​ ហើយ​កាន់​តែ​ភ្ញាក់​ផ្អើល​គឺ​នៅ​ពេល​លោក​ប្រកាស​ថា​ ខ្លួន​ភ្ជាប់​ពាក្យ​រួចហើយ។


កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​មករា​ ម្ចាស់​បទ​ "Shape Of You" Ed Sheeran បាន​បង្ហោះ​រូបថើប​មិត្ត​ស្រី​វ័យ​ ២៤​ឆ្នាំ អម​សេចក្ដី​ប្រកាស​ថា​ ខ្លួន​បាន​ភ្ជាប់​ពាក្យ​មុន​ឆ្នាំ​ ២០១៨​ទៅ​ទៀត។ គ្រាន់​តែ​ដឹង​ភ្លាម​ អ្នក​គាំទ្រ​មិន​តិច​ទេ​ ភ្ញាក់​ផ្អើល​ និង​សាទរ​គ្រប់ៗ​គ្នា ហើយ​ចំណែក​បណ្ដាញ​ផ្សព្វផ្សាយ​មិន​បង្អង់​យូរ​នាំគ្នា​ ចុះ​ផ្សាយ​ព្រាត។


ក្រឡេក​ទៅ​កាល​ពិ​ឆ្នាំ​មុន​តារា​ចម្រៀង​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​ បាន​បង្ហាញ​ថា​ខ្លួន​ និង​មិត្ត​ស្រី​ទាក់ទង​ស្រឡាញ់​គ្នា​តាំង​ពី​ឆ្នាំ​ ២០១៥​ មក​ម្ល៉េះ។ ស្នេហា Ed កើត​ឡើង​នៅ​ពេល​ Cherry Seaborn ដែល​ជា​មិត្តស្រី​មើល​ថែ​រក្សា​លោក​ ក្រោយ​ពេល​លោក​រង​របួស​ពី​គ្រោះ​ថ្នាក់​ដួល​កង់។


តារា​ចម្រៀង​រូប​នេះ​បាន​បង្ហើប​ប្រាប់​វិបសាយ​ Capital Breakfast ថា​ នាង​ (Cherry) ធ្លាប់​ទាំង​បាន​ជួយ​ដុស​ធ្មេញ​ឲ្យ​ និង​មើល​ថែ​លោក​សព្វ​បែបយ៉ាង ហើយ​សម្រាប់​លោក​ នារី​ម្នាក់​ ពិត​ជា​ដ៏​ល្អ​ណាស់។


អ្វី​ដែល​អស្ចារ្យ​ គូស្នេហ៍​នេះ​ គឺជា​មិត្ត​នឹង​គ្នា​តាំង​ពី​អាយុ​ ១១ឆ្នាំ​ និង​រៀន​សាលា​នៅ​សាលា​តែ​មួយ​ជាមួយ​គ្នា​ទៀត ប៉ុន្តែ​ក្ដីស្រឡាញ់​គ្នា​ ទើប​តែ​កើត​មាន​ នៅ​​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ​ មហាជនក៏​កំពុង​រង់​ចាំ​ដំណឹង​រៀបការ​របស់​ពួកគេ​ជា​បន្ត​ផងដែរ៕​

ប្រភព៖ Kenh14 | theguardianប្រែ​សម្រួល៖ យី សុធារី

ចំនួនអ្នកមើល: 25