ខ្លាំង​មែន! U23 វៀតណាម​បំបែក​កំណត់​ត្រា​​ឡើង​​ទៅ​​វគ្គ​​ ១/២ ពាន AFC

ចែករំលែកដោយ R-S-E
ខ្លាំង​មែន! U23 វៀតណាម​បំបែក​កំណត់​ត្រា​​ឡើង​​ទៅ​​វគ្គ​​ ១/២ ពាន AFC

​ក្រុម​បាល់ទាត់​ U23​ វៀតណាម ​បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​ក្នុង​ការ​ឡើង​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ (១/២ ) ក្នុង​ពាន​រង្វាន់ AFC U23 Championship ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៨ ​ក្រោយ​យក​ឈ្នះ អ៊ីរ៉ាក់​ ដោយ​បាល់​កាត់​សេចក្ដី​ប៉េណាល់ទី​៥-៣ ល្ងាច​ម្សិល​មិញ។


U-23 វៀតណាម អបអរ​

​​ក្រុម​បាល់ទាត់​ U23 វៀតណាម​ ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ាន ​និង​​ធ្លាប់​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​ធំ​ៗ​ជា​ច្រើន​មាន​ដូច​ជា អូឡាំពិក​, Asian Games, ស៊ីហ្គេម, ​AFF U23 Youth Championship និង AFC U23 Championship ជា​ដើម។

​ប្រវត្តិសាស្ត្រ​របស់​ក្រុម​នេះ​មិន​ធ្លាប់​ឡើង​ដល់​វគ្គ​ ១/២ នៃ​ពាន​​រង្វាន់ ​AFC U23 Championship នេះ​ឡើយ ដោយ​ធ្លាប់​ធ្វើ​បាន​ល្អ​បំផុត​កាល​ពី​ឆ្នាំ​២០១៦ ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​ប៉ុណ្ណោះ។ ប៉ុន្តែ​ឆ្នាំ​២០១៨ នេះ​ពួក​គេ​បាន​បំបែក​កំណត់​ត្រា ដោយ​ឡើង​ដល់​វគ្គ​ ១/២ ដោយ​ទម្លាក់​ក្រុម​ខ្លាំង​អ៊ីរ៉ាក់ ក្រោយ​ស្មើ​៣-៣ និង​កាត់​សេចក្ដី​ដោយ​បាល់​​ប៉េណាល់ទី។

​ប្រកួត​បន្ទាប់​ក្នុង​ពាន​រង្វាន់​ខាង​លើ​ ក្រុម​​នេះ​​នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុម​ U23 ហ្កាតា នា​ថ្ងៃ​ទី​​២៣ ខែ​មករា ម៉ោង ៦:៣០ នាទី​​ល្ងាច​​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៕

ខ្សែប្រយុទ្ធ West Brom ខ្លោច​ចិត្ត​សម្រក់​ទឹកភ្នែក​ ក្រោយ​ធ្វើ​ឲ្យកីឡាករ Everton បាក់ឆ្អឹងក្រុម​ខ្លាំង​ៗ​របស់​អង់គ្លេស​យប់​មិញ​ដណ្ដើម​បាន ៣ ពិន្ទុ​ដូច​គ្នា​

ប្រភព៖ en.m.wikipedia.orgប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

ចំនួនអ្នកមើល: 16