តន្រ្តីទេសចរស្រាបៀរកម្ពុជារដូវកាលថ្មី ចាប់ផ្តើមភ្លាមៗក្រោមឈ្មោះ Cambodia Brew the Beat បន្ទាប់ពីសម្ពោធរូបរាងថ្មីរួច

ចែករំលែកដោយ R-S-E
តន្រ្តីទេសចរស្រាបៀរកម្ពុជារដូវកាលថ្មី ចាប់ផ្តើមភ្លាមៗក្រោមឈ្មោះ Cambodia Brew the Beat បន្ទាប់ពីសម្ពោធរូបរាងថ្មីរួច

(ភ្នំពេញ)៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូរទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍រីករាយបន្ថែមទៅដល់អតិថិជនរបស់ខ្លួនគ្រប់ខេត្តក្រុងបន្ថែមទៀត តាមរយៈតន្ត្រីទេសចរក្រោមឈ្មោះជាភាសារបរទេសថា "Cambodia Brew the Beat" ដោយចាប់យករាជធានីភ្នំពេញកាលពីចុងសប្តាហ៍មុន ជាទីតាំងដំបូងគេ។

ហើយ Cambodia Brew the Beat នឹងធ្វើដំណើរទៅខេត្តព្រៃវែងនាចុងសប្តាហ៍នេះថ្ងៃទី 14-15 ធ្នូ ចាប់ពីវេលាម៉ោង 6 ល្ងាចរហូតដល់ពាក់កណ្តាលអាធ្រាត នៅទីតាំងអតីតមន្ទីពេទ្យយោធាចាស់ ជាខេត្តបន្ទាប់ ដោយមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងជាច្រើននាក់ក្នុងនោះរួមមាន៖ អ្នកនាង ពេជ្រ សោភា កញ្ញា សុខ សុីឡាលីន រ៉េតស៊ូហ្សាណា ឈុិន ម៉ានិច្ច លោក ណុប បាយ៉ារិទ្ធ Step វង្ស តារារតនា និង ឃី សុគន្ធ។

លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែករៀបចំកម្មវិធីនេះ បានមានប្រសាសន៍ថា "ការរៀបចំតន្ត្រីទេសចរនេះធ្វើឡើងគឺក្នុងគោលបំណងផ្តល់នូវភាពសប្បាយរីករាយបន្ថែមទៅដល់អតិថិជនស្រាបៀរកម្ពុជារូបរាងថ្មី ក៏ដូចជាពលរដ្ឋកម្ពុជា នៅតាមបណ្តាលខេត្តក្រុងទាំងអស់ជាមួយសិល្បៈករ និង សិល្បៈការនីដែលរៀបរាប់ខាងលើ"។

លោកសង្ឃឹមផងដែរថា "តន្រ្តីទេសចរនេះ ក៏អាចនឹងផ្តល់នូវប្រយោជន៍សេដ្ឋកិច្ចខ្លះដល់ប្រជាជនមួយចំនួន នៅតាមខេត្តតាមរយៈឱកាសលក់ដូរម្ហូបអាហារ នំចំណីដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារផងដែរ"។

ជាចុងក្រោយ លោកសូមគោរពអញ្ជើញពលរដ្ឋកម្ពុជា ជាពិសេសអ្នកខេត្តព្រៃវែង ឱ្យចូលរួមទស្សនាផ្ទាល់នៅទីតាំង និងកាលបរិច្ឆេទខាងលើ ហើយក៏អាចតាមដានទស្សនាតាមកញ្ចក់ទូរទស្សន៍ហង្សមាស ចាប់ពីម៉ោង 8ល្ងាចតទៅផងដែរ៕

ពិសាដោយការទទួលខុសត្រូវ!!!













ចំនួនអ្នកមើល: 24