(ភ្នំពេញ)៖ លោកស្រី ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការជាតិពិគ្រោះ យោបល់គោលនយោបាយចំពោះគ្រួសារ ថ្លែងក្នុងពិធីប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ <<រួមគ្នាលើកកម្ពស់សុខុមាលភាពគ្រួសារ នាំមកនូវ សុខសន្តិភាព និងការអភិវឌ្ឍន៍សង្គមជាតិ>>។
លោកស្រីបន្តថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា គឺជាទិវាមួយដែលប្រទេសនានាលើពិភពលោកតែងតែ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយឡែកសម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ ខែឧសភា ជាទិវាអន្តរជាតិស្តីពីគ្រួសារ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលជា និច្ចកាលតែងតែទទួលស្គាល់គុណតម្លៃរបស់គ្រួសារ ដែលជាកោសិកាសង្គមដ៏មានសារៈសំខាន់នៅក្នុង ការអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម-សេដ្ឋកិច្ច។ តាមរយៈទិវាគ្រួសារនេះ យើងក៏បានបង្កលក្ខណៈឱ្យ មានការរៀបចំព្រឹត្តិការណ៍នៃការជួបជុំអបអរសាទរ ចែករំលែកបទពិសោធន៍ និងចំណេះដឹងព្រម ទាំងធ្វើការផ្សព្វផ្សាយជាខ្សែវីដេអូអប់រំខ្លីៗ និយាយអំពីគុណតម្លៃនៃគ្រួសារ ការអប់រំទូន្មានដល់ សមាជិកគ្រួសារ កូនចៅប្រុសស្រី សិស្សានុសិស្ស ក្នុងបំណងអប់រំអំពីសីលធម៌ ចរិយាធម៌ និងការ អភិវឌ្ឍន៍ខ្លួនដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍និងសង្គមជាតិ។
សម្រាប់ឆ្នាំនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំព្រឹត្តិការណ៍នេះ តាមរូបភាពជាច្រើន រួមមាន៖
១៖ ផ្សព្វផ្សាយសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា
២៖ បានដល់មន្ទីររាជធានី ខេត្ត និងអង្គភាពនានា ដើម្បីចាត់ចែងរៀបចំទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ
៣៖ រៀបចំផ្សព្វផ្សាយអំពីខ្លឹមសារ និងរូបភាពនៃទិវាអន្តរជាតិស្តីពីគ្រួស នទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា តាមប្រព័ន្ធ ផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងលើបណ្តាញសង្គមនានា
៤៖ រៀបចំឱ្យមានកម្មវិធីសំណេះសំណាលជាមួយតំណាងគ្រួសារ ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ និងកម្មវិធីជួបសំណេះសំណាលជាមួយគ្រួសារនៅតាមសហគមន៍រាជធានី ខេត្ត ដើម្បីបង្ហាញពី ការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់គ្រួសារ ពង្រឹងតួនាទីរបស់គ្រួសារ និងធានាថាគ្រួសារ នីមួយៗទទួលបាននូវភាពសុខដុមរមនា និងភាពកក់ក្តៅ។
លោកស្រី ស្រុក ម៉ៃកន្និដ្ឋា បានបន្ថែមថា ជាការពិតណាស់ គ្រួសារជាកន្លែងដ៏សុខសាន្ត ដែលអ្នកមានគុណរួមមាន ជីដូនជីតា មាតាបិតា អាណាព្យាបាល បានផ្តល់ដល់កូន ចៅរបស់ពួកគាត់ ដែលពួកគាត់បានខិតខំបីបាច់ចិញ្ចឹមអប់រំ ប្រៀន ប្រដៅកូនចៅ ឱ្យក្លាយជាពលរដ្ឋល្អសម្រាប់សហគមន៍ និងគ្រួសារ។ នៅកម្ពុជាយើង គ្រួសារពិតជាដើរតួ នាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាកោសិការសង្គមជាតិ ព្រោះថាគ្រួសារគឺជាមូលដ្ឋានគ្រឹះ ដែលផ្តល់ការថែទាំ និងអប់រំ ដល់កូនចៅ និងសមាជិកគ្រួសារទាំងអស់ឱ្យដើរតាមគន្លងធម៌។ ការរីក ចម្រើននៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម បានផ្តល់ឱកាសបន្ថែមទៀតដល់សមាជិកគ្រួសារ ក្នុងការ ទទួលបានចំណេះដឹង និងមុខជំនាញថ្មីៗ ធ្វើឱ្យការរស់នៅ និងការទំនាក់ទំនងកាន់តែមានភាពងាយស្រួល ជីវភាពរស់នៅកាន់តែល្អប្រសើរឡើង និងធ្វើឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍។
រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ និងចាត់វិធានការនានា ដើម្បីលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋ និងសុខុមាលភាពរបស់គ្រួសារ ដើម្បីឱ្យគ្រួសារអាចបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរួម ចំណែកអភិវឌ្ឍ និងធ្វើសុខដុមនីយកម្មសង្គម ដោយបានបង្កើតឱ្យមានច្បាប់ គោលនយោបាយ និង
បទប្បញ្ញត្តិជាច្រើនពាក់ព័ន្ធនឹងការងារលើកកម្ពស់តម្លៃគ្រួសារ រួមមាន៖
១៖ ការលុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លាន២៖ ការសម្រេចបាននូវការអប់រំមូលដ្ឋានសម្រាប់ទាំងអស់គ្នា៣៖ ការបង្កើនការអប់រំសីលធម៌សង្គម តម្លៃស្ត្រី និងតម្លៃគ្រួសារ៤៖ ការបង្កើនការអប់រំបែបវិជ្ជមានដល់ឪពុកម្តាយ អាណាព្យាបាល ដើម្បីកាត់បន្ថយអំពើហិង្សា ក្នុងគ្រួសារ៥៖ ការរៀបចំបង្កើនភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍គ្រួសារ តាមរយៈកម្មវិធីពង្រឹងភាពធន់សេដ្ឋកិច្ច គ្រួសារក្រីក្រ ងាយរងគ្រោះនិងរងគ្រោះ៦៖ ការបន្តសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ជួយដល់ គ្រួសារក្រីក្រងាយរងគ្រោះនិងរងគ្រោះ ដូចជា ជនអនាថា ជនដែលត្រូវគេជួញដូរ ជនផ្ទុកមេរោគ អេដស៍ និងជំងឺអេដស៍ជាដើម ដោយផ្តល់សេវាថែទាំ គាំទ្រផ្នែកអប់រំ សុខាភិបាល ស្តារនីតិ សម្បទា និងសមាហរណកម្មទៅកាន់សហគមន៍វិញ៕