ប៉ាគីស្ថាន ថាជនស៉ីវិល៤០នាក់ និងទាហាន១១នាក់ បានស្លាប់ ហើយមនុស្សសរុបជិត២០០នាក់ បានរងរបួស ក្នុងជម្លោះយោធាជាមួយឥណ្ឌា កាលពីសប្តាហ៍មុន

Posted By: RoogRog Robot | 13-May-2025 14:38:40

2025-05-13 02:35pm

(អ៉ីស្លាម៉ាបាដ)៖ កងទ័ពប៉ាគីស្ថាន នៅថ្ងៃអង្គារ ទី១៣ ខែឧសភា បានប្រកាសឱ្យដឹងថា ជនស៉ីវិលសរុប៤០នាក់ និងទាហានសរុប ១១នាក់ បានបាត់បង់ជីវិតនៅប៉ាគីស្ថាន កាលពីសប្តាហ៍មុន អំឡុងជម្លោះយោធាដ៏អាក្រក់បំផុតមួយ ជាមួយប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

​ក្នុងសេចក្តីថ្លែងការណ៍ ខាងកងទ័ពប៉ាគីស្ថាន ​បាននិយាយថា ជនស៉ីវិល៤០នាក់ ត្រូវបានសម្លាប់ ក្នុងនោះរួមមានស្រ្តី៧នាក់ និង​កុមារ១៥នាក់ ហើយ១២១នាក់ផ្សេងទៀត បានរងរបួស។ ក្រៅពីនេះ ទាហាន១១នាក់ ត្រូវបានសម្លាប់ ហើយ៧៨នាក់ បានរងរបួស ខណៈទាហានទាំងនោះមកពីកងទ័ពជើងអាកាស និងកងទ័ពជើងគោក។ ដោយឡែក សម្រាប់ចំនួនមនុស្សស្លាប់ នៅខាងប្រទេសឥណ្ឌា ក្នុងជម្លោះយោធាជាមួយប៉ាគីស្ថាន គឺតួលេខចុងក្រោយបង្ហាញថា មានជនស៉ីវិល១៦នាក់បានស្លាប់។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប៉ាគីស្ថាននិងឥណ្ឌា បានប្រើកាំភ្លើងធំ មីស៉ីល និងយន្តហោះដ្រូន វាយប្រហារគ្នាទៅមកយ៉ាងក្តៅគគុក ក្នុងជម្លោះផ្តើមចេញពីករណីបាញ់រះដ៏ប្រល័យ របស់ក្រុមសកម្មប្រយុទ្ធ ដែលបានផ្តាច់ជីវិតអ្នកទេសចរ២៦នាក់ នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា។ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា មានជាប់ពាក់ព័ន្ធក្នុងករណីនោះ បើទោះបីជា​ប៉ាគីស្ថានបានបដិសេធក៏ដោយ។ កាលពីថ្ងៃសៅរ៍ ក្រោយប្រយុទ្ធគ្នា​រយៈពេល៤ថ្ងៃ ភាគីទាំងពីរសម្រេចបានបទឈប់បាញ់ ដែលត្រូវបានប្រកាសដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...