លោកបណ្ឌិត កា ម៉ាធុល៖ អាចជាល្បិចឈឺសាច់របស់ឥណ្ឌា ជុំវិញភាពតានតឹងនៅតំបន់កាស្មៀរ

Posted By: RoogRog Robot | 12-May-2025 21:45:51

2025-05-12 09:41pm

(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាកទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ បានមើលឃើញថា អាចជាល្បិចឈឺសាច់របស់ឥណ្ឌា ជុំវិញភាពតានតឹងនៅតំបន់កាស្មៀរ ដោយសារតែឥណ្ឌា មិនបានទុកពេលឱ្យគណៈកម្មការអន្តរជាតិ បានស៊ើបអង្កេតជុំវិញការបាញ់ប្រហារទៅលើភ្ញៀវទេសចរឥណ្ឌា នៅតំបន់កាស្មៀរនោះទេ។ ការលើកឡើងបែបនេះ របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

មូលហេតុដែលនាំឱ្យលោកបណ្ឌិត បានមើលឃើញបែបនេះ គឺព្រោះតែឥណ្ឌាកំពុងស្ថិតនៅក្នុងដំណាក់កាលត្រៀមបោះឆ្នោត ហើយប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មានការធ្លាក់ចុះ ដែលចំណុចនេះហើយអាចនាំឱ្យភាពតានតឹងនេះ អាចជាល្បិចឈឺសាច់របស់ឥណ្ឌា។ យ៉ាងណាមិញ ក្នុងនាមអ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត កា ម៉ាធុល ក៏មិនបានច្រានចោលនូវសេនារីយ៉ូ សំខាន់ចំនួន២ទៀតនោះដែរ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...