នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង​ អគ្គស្នងការរង ចំនួន២រូប និងប្រជុំបូកសរុបលទ្ធផលការងារខែមេសា

Posted By: RoogRog Robot | 07-May-2024 10:41:02

2024-05-07 09:36am

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន២រូប។

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានប្រកាសតែងតាំងនោះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ពីអនុប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ ទៅជាអគ្គស្នងការរងនគរបាលជាតិ*ទី២៖ លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ពីប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ទៅជាអគ្គស្នងការរងនគរបាលជាតិ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា លើកទិសដៅការងារបន្ដខែឧសភា ឆ្នាំ២០២៤ និងសេចក្ដីណែនាំស្ដីពីវិធានការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌផងដែរ។







































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...