រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា

Posted By: RoogRog Robot | 06-May-2024 17:22:32

2024-05-06 04:16pm

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer ប្រធានសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN Resident Coordinator) និងសហការី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ពិសេសលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងបានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរនាពេលអនាគត សំដៅរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការចល័តទីប្រកបដោយសុវត្ថិភាព (Safer Mobility) នៅក្នុងប្រទេសកម្ពុជា៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...