រួមគ្នាពិគ្រោះពិភាក្សាពីអនាគត! «កិច្ចប្រជុំសន្ទនារវាងយុវជនចិននិងបារាំង ដែលមានចំណងជើងថា៖ យល់ដឹងកាន់តែស៊ីជម្រៅ នូវការធ្វើទំនើបកម្មតាមបែបផែនចិន» បានបើកធ្វើនៅក្រុងប៉ារីសដោយជោគជ័យ

Posted By: RoogRog Robot | 06-May-2024 17:16:14

2024-05-06 04:12pm

(ប៉េកាំង)៖ ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង នៅថ្ងៃទី៥ខែឧសភា តាមម៉ោងក្នុងតំបន់ "កិច្ចប្រជុំសន្ទនារវាងយុវជនចិននិងបារាំង ដែលមានចំណងជើងថា៖ យល់ដឹងកាន់តែស៊ីជម្រៅនូវការធ្វើទំនើបកម្ម តាមបែបផែនចិន”ដែលផ្តួចផ្តើមរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សមាគមអតីតនិស្សិត នៃសកលវិទ្យាល័យនយោបាយប៉ារីស គណៈកម្មាធិការអន្តរសាលានៃអង្គការសហប្រជាជាតិ និងសកលវិទ្យាល័យJiNanប្រទេសចិន បានបើកធ្វើនៅក្រុងប៉ារីសដោយជោគជ័យ។

លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានដ៏សំខាន់បែបថ្មីលើឆាកអន្តរជាតិ ដែលប្រកបដោយកម្លាំងរស់រវើកវ័យក្មេង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តបង្កើតវេទិកាសន្ទនាគ្នា នៃការផ្លាស់ប្តូរ ការរួមបញ្ចូលគ្នានិងការរាប់អានមិត្តភក្តិ ដើម្បីធ្វើឱ្យយុវជនកាន់តែច្រើនឡើងៗ ទទួលអារម្មណ៍យ៉ាងស៊ីជម្រៅ ពីភាពទាក់ទាញដ៏ពិសេសរបស់ប្រទេសចិន ក្នុងយុគសម័យថ្មីនិងកម្លាំងរស់រវើកយ៉ាងផុលផុស នៃកិច្ចកសាងអរិយធម៌ទំនើប នៃប្រជាជាតិចិន។ អនាគតជារបស់យុវជន ហើយក៏ស្ថិតនៅក្នុងដៃយុវជនផងដែរ រំពឹងថា យុវជនចិននិងបារាំងនឹងបន្តវេន និងធ្វើឱ្យសំបូរបែប នូវចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកម្លាំងយុវភាពដល់ការបង្កើត សហគមន៍រួមវាសនា របស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...