អាវុធហត្ថរាជធានីភ្នំពេញ ថ្លែងអំណរគុណលោក លី ហុង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ

Posted By: RoogRog Robot | 06-May-2024 13:17:05

2024-05-06 12:14pm

(ភ្នំពេញ)៖ ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់បានយ៉ាងល្អជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងមកនេះ នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងនាមក្រុមសេនាសន្តិភាព លោក លី ហុង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងារ បាននាំយកមីម៉ាម៉ា ចំនួន៥០កេសធំ ស្មើនឹង៣០០កេសតូច មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្ដែងក្នុងអង្គភាព។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍លោក លី ហុង ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាលកក់ក្តៅ និងបានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ដែលតែងតែមានចិត្តសប្បុរសឧបត្ថម្ភអំណោយដល់ អាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមកក៏ដូចជាក្នុងពេលនេះផងដែរ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...