ធនាគារកម្ពុជាសាធារណៈភីអិលស៊ី បានប្តូរទៅកាន់ទីតាំងធំទូលាយ ខណ្ឌបឹងកេងកង - សង្កាត់បឹងកេងកងទី១ ដើម្បីផ្តល់សេវាកម្មេជូនអតិថិជនឱ្យកាន់តែប្រសើរ

Posted By: RoogRog Robot | 06-May-2024 12:59:16

2024-05-06 11:55am

(ភ្នំពេញ)៖ ដើម្បីផ្ដល់ជូនអតិថិជននូវភាពងាយស្រួល និងពង្រឹងបទពិសោធន៍អតិថិជនឱ្យកាន់តែប្រសើរ សាខាក្រុមហ៊ុនក្នុងស្រុកធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី (ខណ្ឌបឹងកេងកង - សង្កាត់បឹងកេងកងទី១) នឹងប្ដូរទៅកាន់ទីតាំងធំទូលាយរួមជាមួយមជ្ឈមណ្ឌលសេវាភ្ញៀវកិតិ្តយស និងជណ្ដើរយន្ដក្នុងអគារ ៥ ល្វែងជាប់គ្នា កម្ពស់ ៥ ជាន់ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ១០២B មហាវីថីព្រះសីហនុ ភូមិ ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

អគារថ្មីនេះមានទីតាំងស្ថិតនៅតំបន់ដែលមានសក្ដានុពល និងពាណិជ្ជកម្មដ៏មមាញឹក មានប្រជាជនរស់នៅច្រើន ដែលក្នុងតំបន់នោះមានផ្សារបឹងកេងកង និងហាងអាជីវកម្មលក់គ្រឿងបរិភោគ និងភេសជ្ជៈ។

លោក អុង មីងតិច ដែលជានាយកប្រតិបត្តិបានមានប្រសាសន៍ថា ធនាគារនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្ដល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិតដ៏សំបូរបែប ដើម្បីឆ្លើយតបទៅនឹងបទពិសោធន៍ និងការរំពឹងទុករបស់អតិថិជន។ ក្នុងឱកាសប្ដូរទីតាំងសាខានេះដែរ កាដូ និងវត្ថុអនុស្សាវរីយ៍នឹងផ្ដល់ជូនអតិថិជនថ្មីដែលដាក់ប្រាក់បញ្ញើ និងអតិថិជនប័ណ្ណថ្មី។

លោក-លោកស្រីអាចទទួលយកពិសោធន៍ដ៏ល្អឥតខ្ចោះ ជាមួយនឹងផលិតផល និងសេវាកម្មប្រកបដោយភាពឆ្នៃប្រឌិតដ៏សំបូរបែបដែលនឹងឆ្លើយតបតាមតម្រូវការរបស់លោក-លោកស្រី ជាមួយធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ដែលជាធនាគារឈានមុខមួយក្នុងព្រះរាជាណាចក្រកម្ពុជា។

* គណនីប្រាក់បញ្ញើ៖ ផ្ដល់ជូនគណនីសន្សំទទួលបានការប្រាក់ ទាំងប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល គណនីចរន្ត មិនទទួលបានការប្រាក់ ទាំងប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល គណនីចរន្ត ACE ទទួលបានការប្រាក់ ទាំងប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល និងប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល។* គណនីសន្សំពិសេស៖ គណនីសន្សំដែលមានការប្រាក់ខ្ពស់។* គណនីសន្សំកុមារកម្ពុប្រាយស្ដារ៖ គណនីសន្សំជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀលសម្រាប់កុមារក្រោមអាយុ ១៨ ឆ្នាំ។* សេវាទូទាត់ទឹកភ្លើង និងប្រាក់ពន្ធ៖ ទទួលទូទាត់វិក្កយបត្រភ្លើង ទឹក ពន្ធលើអចលនទ្រព្យ ពន្ធលើមធ្យោបាយដឹកជញ្ជូន និង ពន្ធលើអាជីវកម្ម។* កិច្ចសន្យាឥណទាន៖ ផ្ដល់ឥណទានវិបារូបន៍ គម្រោងបុនហិរញ្ញប្បទានពិសេស កម្ចីគេហដ្ឋាន ឥណទានមាន កាលកំណត់ ឥណទានយានយន្ដ និងហិរញ្ញប្បទានបញ្ចប់។* ហិរញ្ញប្បទានពាណិជ្ជកម្ម៖ ផ្តល់សេវាទូទាត់លើការនាំចេញនាំចូល និងរូបិយណត្តិ។* ការផ្ទេរប្រាក់៖ ផ្ដល់សេវាផ្ទេរប្រាក់ទាំងក្នុង និងក្រៅប្រទេស ដែលក្នុងនោះរួមមានសេវា Western Union សេវាផ្ទេរប្រាក់ ការទូទាត់តាមអនឡាញ ការទូទាត់តាមប្រព័ន្ធ FAST បាគង Retail Pay ជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល។* សេវាប្រតិបត្តិការធនាគារភ្ញៀវកិត្តិយស៖ បទពិសោធន៍សេវាធនាគារពិសេសដើម្បីងាយស្រួល និងផាសុខភាពរបស់អតិថិជន។* Western Union៖ ផ្ទេរប្រាក់ទៅគ្រប់ទីកន្លែងលើពិភពលោក និងទទួលប្រាក់នៅគ្រប់សាខារបស់ធនាគារកម្ពុជាសាធារណៈ ដោយមិនចាំបាច់មានគណនីធនាគារ។* ប្ដូរប្រាក់រូបិយប័ណ្ណបរទេស៖ សេវាប្ដូរប្រាក់សម្រាប់រូបិយប័ណ្ណសំខាន់ៗ។* ម៉ាស៊ីនដកប្រាក់ស័្វយប្រវត្តិ៖ អាចដកប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល និងអាចប្រើប្រាស់ (៧/២៤) ជាមួយប័ណ្ណ CSS។* ម៉ាស៊ីនដាក់ប្រាក់៖ ទទួលការដាក់ប្រាក់ដុល្លារអាមេរិក ទៅគណនីសន្សំ ឬគណនី (៧/២៤) ចរន្តប្រាក់ដុល្លារអាមេរិករបស់អតិថិជន។ * ប័ណ្ណឥណទានឥណពន្ធ៖ ការផ្តល់ជូនប័ណ្ណឥណទាន និងឥណពន្ធ VISA និង MasterCard,* សេវាទិញទំនិញ៖ ទទួលប្រើប័ណ្ណ VISA, MasterCard, UnionPay, JCB Card, AliPay, WeChat Pay និង KHQR។* សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច៖ ផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់ការទិញទំនិញតាមអនឡាញ។ * ការគ្រប់គ្រងសាច់ប្រាក់៖ ការគ្រប់គ្រងសាច់ប្រាក់ គណនីទូទាត់ និងសេវាទូទាត់ស្វ័យប្រវត្តិ។* បាគង/KHQR៖ ផ្ញើ និងទទួលប្រាក់ជាមួយគ្រប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដែលចូលរួមជាសមាជិកបាគង។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖សាខាក្រុមហ៊ុនក្នុងស្រុកធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី (ខណ្ឌបឹងកេងកង - សង្កាត់បឹងកេងកងទី១) ស្ថិតនៅផ្ទះលេខ ១០២B មហាវីថីព្រះសីហនុ ភូមិ ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ១២១៣០១ រាជធានីភ្នំពេញ។ទូរស័ព្ទ៖ (៨៥៥)-២៣ ៩៩៨ ០៩១/០៩២/០៩៣/០៩៥ទូរសារ៖ (៨៥៥)-២៣ ៩៩៨ ០៩៤អ៊ីម៉ែល៖ [email protected]គេហទំព័រ៖ www.campubank.com.kh



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...