ថ្នាលបណ្តុះកូនឈើខ្នាតធំដំបូងបំផុតនៅកម្ពុជា លេចចេញជារូបរាងហើយ នៅក្នុងខេត្តត្បូងឃ្មុំ

Posted By: RoogRog Robot | 06-May-2024 11:54:01

2024-05-06 11:52am

(ភ្នំពេញ)៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា ដែលមានសមត្ថភាពផលិតកូនឈើបានជាង១លានដើម ក្នុងមួយឆ្នាំ លេចចេញជារូបរាងហើយ នៅក្នុងខេត្តត្បូងឃ្មុំ។ នេះបើតាមការឱ្យដឹងពីបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

ថ្នាលបណ្តុះកូនឈើខ្នាតធំដំបូងបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និងជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដើរដោយថាមពលព្រះអាទិត្យ ឬអាចហៅថា ជាថាមពលដែលបានមកពីទេវតានៃគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើជាង៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន៧៣ តំបន់ និងគ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង ៤០% នៃផ្ទៃដីប្រទេស៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...