សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិ ជាង៣០០០នាក់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

Posted By: RoogRog Robot | 01-May-2024 11:24:35

2024-05-01 10:19am

(ភ្នំពេញ)៖ សិស្សសាលាប៊ែលធីអន្តរជាតិថ្នាក់ទី១០ ទី១១ ចំនួនជាង៣០០០នាក់ ទាំង២៤សាខា ទទួលបានចំណេះដឹងពីកម្មវិធីបង្កេីនចំណេះដឹងទូទៅស្តីពីការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅប៊ែលធី អន្តរជាតិ បានថ្លែងស្វាគមន៍ និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កេីនចំណេះដឹងទូទៅ) តាមបែបចម្រុះ (ចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក) ក្រោមប្រធានបទ <<ការយល់ដឹងពីគ្រឿងញៀន>>។

ថ្លែងក្នុងឱកាសនោះ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានថ្លែងថា សិស្សសាលាប៊ែលធីអន្តរជាតិទាំងអស់ត្រូវចូលរួមការពារខ្លួនឯង ក្រុមគ្រួសារ និងជួយអ្នកជិតខាងកុំឱ្យប្រើ និងញៀនគ្រឿងញៀនចៀសវាងដាច់ខាតមិនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក និងចូលរួមជួយសង្គម។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអរគុណដល់បណ្ឌិត លី ឆេង អ្នកតំណាងរាស្រ្ត ស្ថាបនិក និងជាអគ្គនាយកប៊ែលធីគ្រុប ដែលបានរៀបចំកម្មវិធីសិក្សាបន្ថែមដល់សិស្សជាង ៣០០០នាក់ មកទទួលការយល់ដឹងពីគ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន យល់ដឹងពីការបង្ការខ្លួនឯង និងការចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាបញ្ហាស្មុគស្មាញ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ហើយមិនទៅប៉ះពាល់បារីអេឡិចត្រូនិក ដែលនាំប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ជាមួយគ្នានេះ ក្នុងនាមថ្នាក់ដឹកនាំឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណផងដែរដល់បណ្ឌិតលី ឆេង ថ្នាក់ដឹកនាំ និងសហការី សាកលវិទ្យាល័យប៊ែលធីគ្រុប ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងពិធីសម្ពោធកម្មវិធីទូរស័ព្ទ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤កន្លងទៅ និងសូមតម្លើង App NoDrug ទាំងអស់ដើម្បីផលប្រយោជន៍លោកអ្នក៕ តាម Link https://nodrugsnacd.com/download


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...