បណ្ឌិត សុខ ទូច៖ នៅមជ្ឈិមបូព៌ា មានតែអ៉ីស្រាអែល និងប៉ាឡេស្ទីន នាំគ្នាអង្គុយតុចរចា ទើបសង្គ្រាមអាចបញ្ចប់បាន (Video inside)

Posted By: RoogRog Robot | 30-Apr-2024 14:49:46

2024-04-30 01:41pm

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានវិភាគអំពីដំណោះស្រាយចំពោះបញ្ហាសង្គ្រាមរវាងប្រទេសអ៉ីស្រាអែល និងប៉ាឡេស្ទីន ដោយលោកលើកឡើងថា មានតែអ៉ីស្រាអែល និងប៉ាឡេស្ទីន ខ្លួនឯងដឹកដៃគ្នាអង្គុយតុចរចាប៉ុណ្ណោះ ទើបសង្គ្រាមអាចបញ្ចប់បាន។

ការលើកឡើងបែបនេះរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលលោកអញ្ជើញជាវិគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្តីពី៖ <<ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា>> ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ <<រឿង៣ទាក់ទងទៅនឹងសង្គ្រាមរវាង (អ៉ីស្រាអែល និងប៉ាឡេស្ទីន) ទី១៖ ប៉ាឡេស្ទីន គឺជាជម្រករបស់ក្រុមដែលមិនពេញចិត្តខាងមជ្ឈិមប្រទេស, ទី២៖ គឺកំណត់ព្រំដែនអ៉ីស្រាអែល បានកំណត់ព្រំដែនហើយ និងទី៣៖ ហេតុអីបានអ៉ីស្រាអែល បង្កើតរដ្ឋបាន ប៉ាឡេស្ទីនបង្កើតរដ្ឋអត់បាន អីចឹងអ្នកកាន់សាសនាម៉ូស្លីមទាំងអស់ គឺមានការឈឺចាប់នឹងអ៉ីស្រាអែល អីចឹងបញ្ចប់ ឬមិនបញ្ចប់ អាចបញ្ចប់បាន [...] ដោះស្រាយបាន គឺមានតែជនជាតិអ៉ីស្រាអែល និងប៉ាឡេស្ទីនទេ ដែលអាចដោះស្រាយបាន ដើម្បីដោះបានគឺពីរហ្នឹងអង្គុយជជែកគ្នា តើឈប់ប្រើសង្គ្រាមបិទមុខ ដោយអត់ដឹងខ្លួនដូចព្រឹត្តិការណ៍២០០១...!>>។

លោកបណ្ឌិត សុខ ទូច បានយល់ឃើញថា ការលូកដៃរបស់បរទេសចំពោះបញ្ហាជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន គឺដើម្បីតែផលប្រយោជន៍នៃសង្គ្រាមប៉ុណ្ណោះ ដោយសារតែតំបន់មជ្ឈិមបូព៌ា គឺជាទីតាំងដែលសម្បូរប្រេង។

បើតាមលោកបណ្ឌិត, ចំពោះបញ្ហាសង្គ្រាមរវាងប្រទេសអ៉ីស្រាអែល និងប៉ាឡេស្ទីន មិនអាចយកអង្គការសហប្រជាជាតិ មកដោះស្រាយដើម្បីបញ្ចប់សង្គ្រាមបាននោះទេ។ ប្រការដែលអង្គការសហប្រជាជាតិ មិនអាចដោះស្រាយជម្លោះរវាងប្រទេសអ៉ីស្រាអែល និងប៉ាឡេស្ទីន ក៏ព្រោះតែនៅក្នុងអង្គការសហប្រជាជាតិ មានមហាអំណាចឡើងដល់៧ប្រទេស បានដើរតួនាទីសំខាន់ ដូច្នេះ ប្រសិនបើមហាអំណាចណាមួយលុកដៃចូលចំពោះបញ្ហានេះ នោះនឹងនាំឱ្យជម្លោះកាន់តែឡើងកម្តៅមួយកម្រិតទៀត។

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់បន្ថែមទៀតថា៖ <<ការដោះស្រាយ គឺត្រូវអ៉ីស្រាអែល និងប៉ាឡេស្ទីន អង្គុយតុរួមគ្នា សួរថាតើអ្នកណាជាអ្នកយកទៅអង្គុយ មាន៤គឺប្រទេសតួគី, អេស៉ីប, អ៉ីរ៉ាក់ ប៉ុន្តែដំណោះស្រាយបញ្ចប់សង្គ្រាមមានតែប៉ាឡេស្ទីន និងអ៉ីស្រាអែល>>៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...