លោក សេង រីន ស្ម័គ្រចិត្តប្រគល់ប័ណ្ណដីជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម ដើម្បីបំបែកជូនអតិថិជន

Posted By: RoogRog Robot | 30-Apr-2024 10:07:36

2024-04-30 09:02am

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ (ដ.ន.ស.) បាននិងកំពុងស្វែងរកដំណោះស្រាយជូនអតិថិជន ដែលបានទិញដីឡូតិ៍ និងផ្ទះពីបុរីម៉ន ដានី ទាំង៣៥គម្រោង នៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពត ខេត្តកំពង់ធំ និងខេត្តព្រះសីហនុ សហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) តំណាងម្ចាស់បុរី ម៉ន ដានី សហគ្រាសភូមិឋានសន្តិភាព ដោយអញ្ជើញម្ចាស់បំណុលបុរី ម៉ន ដានី ម្តងម្នាក់ៗ ដើម្បីចូលរួមកិច្ចប្រជុំ ពិភាក្សាគ្នា នៅទីស្តីការក្រសួង។ ជាលទ្ធផល ម្ចាស់បំណុលភាគច្រើនបានបង្ហាញនូវឆន្ទៈចូលរួមដោះស្រាយបញ្ហាជាប់គាំងរបស់បុរី ម៉ន ដានី នេះ។

ដោយឡែកនៅវេលាម៉ោង ៩៖០០ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក សេង រីន ម្ចាស់បំណុល និងជាអ្នកគ្រប់គ្រងគម្រោងទី៣៥ ស្ថិតក្នុងភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រគល់ប័ណ្ណចំនួន០៦ ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបំបែកក្បាលដីចំនួន១៣៨៦ក្បាលដី ចែកជូនដល់អតិថិជន ដែលបានទិញដីពីគម្រោងអភិវឌ្ឍន៍ដីឡូត៍ នៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំនេះ។

សូមកត់សម្គាល់ថា ការយោគយល់ ការយល់ជ្រាបពីស្ថានការជាក់ស្តែងរបស់គម្រោង និងការសម្របខ្លួនពីម្ចាស់បំណុល ឬអ្នកកាន់ប័ណ្ណជាកត្តាចម្បងធ្វើឱ្យដំណើរការនៃ ការសម្របសម្រួលដោះស្រាយទៅដោយរលូន និងទទួលបានផ្លែផ្កា។ យោងតាមបទពិសោធន៍ដោះស្រាយនៅគម្រោងទី៣៥នេះ ក្រសួង ដ.ន.ស. នឹងជ្រើសយកគម្រោងម្តងមួយៗ របស់បុរី ម៉ន ដានី មកពិនិត្យ និងដោះស្រាយ ដោយកំណត់យកកត្តាអតិថិជនដែលបានទិញដីឡូតិ៍ ឬផ្ទះ ជាចំណុចអាទិភាពនៃកិច្ចការងារនេះ៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...