អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ នាំយកអំណោយផ្តល់ជូនពលរដ្ឋដែលរងគ្រោះដោយសារគ្រោះអគ្គិភ័យ នៅសង្កាត់ស្ទឹងមានជ័យទី១

Posted By: RoogRog Robot | 29-Apr-2024 14:11:40

2024-04-29 01:07pm

(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បាននាំយកអំណោយកាកបាទក្រហមកម្ពុជាផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

សកម្មភាពនេះធ្វើឡើងក្រោមការដឹកនាំរបស់លោក សេង គន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងមានការចូលរួមពីលោកស្រី ហួត ឃីម ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងអាជ្ញាធរមូលដ្ឋាន។

លោក សេង គន្ធ បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រកម្ពុជា និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាមួយនឹងការចូលរួមសោកស្តាយជាពន់ពេក ចំពោះម្ចាស់ផ្ទះ ដែលបានជួបឧបទ្ទវហេតុគ្រោះអគ្គិភ័យឆាបឆេះផ្ទះអស់ តែមិនបណ្តាលឱ្យសមាជិកក្នុងក្រុមគ្រួសារណាម្នាក់រងគ្រោះថ្នាក់នោះទេ។

លោក សេង គន្ធ បានឱ្យដឹងថា កាកបាទក្រហមកម្ពុជាតែងតែគិតគូរយកចិត្តទុកដាក់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅទូទាំងប្រទេសបានទាន់ពេលវេលា។

លោកបានបន្តថា កាកបាទក្រហមតែងតែងបានចុះជាប់ និងជួយដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយអំណោយនាពេលនេះ គឺពិតជាបានជួយសម្រាប់ការលំបាកបានមួយគ្រា។ ចំណែកពាក់ព័ន្ធឯកសារផ្សេងៗ តែត្រូវបានអគ្គិភ័យឆាបឆេះអស់ លោកនឹងឱ្យមន្រ្តីជំនាញទាំងសាលាខណ្ឌ សាលាសង្កាត់ និងប៉ុស្តិ៍នគរបាល ដោះស្រាយសម្រាប់ប្រើប្រាស់នៅចំពោះមុខ និងធ្វើឯកសារជូនថ្មី ដើម្បីទុកប្រើប្រាស់ឡើងវិញ។

គ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យនាពេលនេះ គឺទទួលបានគ្រឿងឧបភោគបរិភោគ សម្ភាប្រើប្រាស់ និងថវិកាចំនួន៥០,០០០០រៀល៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...