កូរ៉េខាងជើង រិះគន់សហរដ្ឋអាមេរិក សម្រាប់ការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន

Posted By: RoogRog Robot | 29-Apr-2024 10:40:48

2024-04-29 09:34am

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៩ ខែមេសានេះ បានរាយការណ៍ថាកូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការបញ្ជូនមីស៊ីល រយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន ខណៈទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថាទីក្រុងព្យុងយ៉ាងបានផ្គត់ផ្គត់អាវុធឱ្យរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

KCNA តាមរយៈការដកស្រង់សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថាសហរដ្ឋអាមេរិកបានផ្គត់ផ្គត់ជាសម្ងាត់នូវមីស៊ីលរយៈចម្ងាយឆ្ងាយ ទៅឱ្យអ៊ុយក្រែនបង្កជាក្ដីកង្វល់ដល់សហគមន៍អន្តរជាតិ។ សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមទៀតថាសហរដ្ឋអាមេរិក នឹងមិនអាចយកឈ្នះលើកងទ័ព និងប្រជាជនរុស្ស៉ី ដ៏អង់អាច ជាមួយនឹងការផ្ដល់អាវុធចុងក្រោយបំផុត ឬការគាំទ្រយោធាបាននោះទេ។ ទំនាក់ទំនងយោធារវាងកូរ៉េខាងជើង និងរុស្ស៉ីបាន និងកំពុងកើនឡើងជាលំដាប់ដែលនេះ បានបង្កជាក្ដីកង្វល់ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជាពិសេសកូរ៉េខាងត្បូង ដែលកំពុងមានភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានបញ្ជូនជាសម្ងាត់នូវមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ទៅឱ្យអ៊ុយក្រែនយកទៅប្រើក្នុងសង្រ្គាមប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៉ី។ ATACMS ជាប្រភេទមីស៊ីលដែលគេអាចបាញ់បានរយៈចម្ងាយ ៣០០គីឡូម៉ែត្រ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...