លោកជំទាវឧកញ៉ា ខុង លីស៊ីអាណា សូមចូលរួមអបអរសាទរ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដែលត្រូវបាន ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជា «លោកអ្នកឧកញ៉ា»

Posted By: RoogRog Robot | 29-Apr-2024 10:22:59

2024-04-29 09:21am

(ភ្នំពេញ)៖ លោកជំទាវឧកញ៉ា ខុង លីស៊ីអាណា អគ្គនាយិកាក្រុមហ៊ុន DNG Group Co, Ltd និងជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមគោរពអបអរសាទរ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលអ្នកឧកញ៉ា ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា <<លោកអ្នកឧកញ៉ា>> តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គោរមងារលំដាប់ថ្នាក់ទី១ ដ៏ខ្ពង់ខ្ពស់បំផុត និងឧត្តុង្គឧត្តមប្រកបដោយមហាកិត្តិយសនេះគឺពិតជាស័ក្តិសម និងជាសក្ខីភាពឆ្លុះបញ្ចាំងអំពីគុណវុឌ្ឍិដែល លោកអ្នកឧកញ៉ា បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើនដើម្បីចូលរួមបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងមនុស្សធម៌នាពេលកន្លងមក ជាពិសេសបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត។ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំកិច្ចការងារសមាគមឧកញ៉ាកម្ពុជា ឱ្យបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅមុខ ជាម្លប់ដ៏ត្រជាក់ដល់សមាជិក ក្នុងស្មារតីរួបរួមសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជាទាំងមូល។

ជាថ្មីម្តងទៀត សូមចូលរួមអបអរសាទរ និងសូមគោរពជូនពរ លោកអ្នកឧកញ៉ា និងលោកជំទាវព្រមទាំងក្រុមគ្រួសារទាំងមូល សូមប្រកបដោយសិរីមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...