ប្រធានាធិបតីបារាំង លោក Macron នឹងធ្វើទស្សនកិច្ចទៅកាន់អាល្លឺម៉ង់ នៅខែឧសភា ផ្ដោតលើសាមគ្គីភាពសហភាពអឺរ៉ុប

Posted By: RoogRog Robot | 28-Apr-2024 17:47:47

2024-04-28 04:46pm

(បែរឡាំង)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ នៅខែឧសភាក្រោយនេះ ហើយនឹងចំណាយពេល ជាច្រើនថ្ងៃ លើសពីការគ្រោងទុកជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក្នុងសញ្ញាមួយបង្ហាញថាមេដឹកនាំទាំង២កំពុងព្យាយាមស្វែងរកសាមគ្គីភាពបន្ថែម នៅក្នុងសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពមិនបញ្ចេញអត្តសញ្ញាបានប្រាប់ Reuters ថាដំណើរទស្សនកិច្ចរបស់លោក Macron អាចនឹងធ្វើឡើងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ហើយបន្ទាប់ពីនោះ ក៏អាចនឹងមានដំណើរទស្សនកិច្ចមួយផ្សេងទៀត ទៅកាន់ប្រទេសអាល្លឺម៉ង់នៅខែមិថុនាផងដែរ។ តាមរយៈទស្សនកិច្ចនេះដែរ វាអាចជាសញ្ញាមួយចង់បញ្ជាក់ថា ទំនាក់ទំនងរវាងបារាំង និងអាល្លឺម៉ង់ នៅតែមានភាពរឹងមាំ បើទោះជាមានសេចក្ដីរាយការណ៍ពីការខ្វែងគំនិតគ្នារវាងមេដឹកនាំនៃប្រទេសទាំង២ នាពេលកន្លងមក ជុំវិញសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Macron កំពុងរងសម្ពាធយ៉ាងខ្លាំងនៅក្នុងស្រុក ដោយសារតែគណបក្សរបស់លោកមិនមានសំឡេងគាំទ្រភាគច្រើននៅក្នុងសភាជាតិ នោះទេ ចំពោះមុខការព្យាករថាគណបក្សស្ដាំនិយជ្រុលអាចនឹងធ្វើបានល្អ នៅក្នុងការបោះឆ្នោតរបស់សហភាពអឺរ៉ុបនៅដើមខែមិថុនាខាងមុខ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...