លោក ប៉េង ពោធិ៍នា ដឹកនាំយុទ្ធនាការពិនិត្យព្យាបាលជំងឺ​ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

Posted By: RoogRog Robot | 28-Apr-2024 17:42:32

2024-04-28 04:37pm

(កណ្តរាល)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការចុះអប់រំសុខភាព វគ្គសង្គ្រោះ​បឋម ព្រមទាំងការពិនិត្យព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីសំណាក់​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។

កម្មវិធីបានប្រព្រឹត្តទៅនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កោះធំ ដែលស្ថិតក្នុងឃុំ​ព្រែក​ថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីលោកអភិបាល នៃគណៈអភិបាល​ខេត្ត​កណ្តាល លោក លោកស្រី ជាគណៈប្រតិភូអមដំណើរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី មកពីថ្នាក់កណ្តាល និងមកពីខេត្តកណ្តាល សរុបជាង ៦០០នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ និងតំបន់ជុំវិញប្រមាណជាង ១០,០០០​នាក់ ផងដែរ។

កម្មវិធីពិនិត្យជម្ងឺនាឱកាសនេះ បានបែងចែកជា ១៩ផ្នែក រួមមាន៖ (១)ផ្នែកពិនិត្យ និងពិគ្រោះជម្ងឺទូទៅ (២)ផ្នែកវាស់សម្ពាធឈាម (៣) ផ្នែករោគស្ត្រី (៤)ផ្នែកសន្លាក់ឆ្អឺង (៥)ផ្នែកជម្ងឺកុមារ (៦)ផ្នែកសុខភាពផ្លូវចិត្ត (៧)ផ្នែកសុខភាពភ្នែក (៨)ផ្នែកសុខភាពមាត់ធ្មេញ (៩)ផ្នែកអេកូសាស្ត្រ (១០)ផ្នែកបើកឱសថ (១១) ផ្នែកចាក់វ៉ាក់សាំងកូវីដ-១៩ (១២)ផ្នែកវាស់ចង្វាក់បេះដូង (១៣)ផ្នែកពិនិត្យរោគក្រពះ (១៤)ផ្នែកប្រព័ន្ធប្រសាទ (១៥)ផ្នែកជម្ងឺឬសដូងបាត (១៦)ផ្នែកត្រចៀក ច្រមុះ បំពង់ក (១៧)ផ្នែកពិនិត្យឈាម (១៨)ផ្នែកសង្គ្រោះបឋម និង (១៩)ផ្នែកវះកាត់តូច៕
































































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...