រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន៖ ក្រុមប្រទេស G7 បានកំណត់រួចហើយនូវ «ជំហានជាក់លាក់» ដើម្បីជួយអ៊ុយក្រែន

Posted By: RoogRog Robot | 19-Apr-2024 22:27:07

2024-04-19 09:22pm

(គៀវ)៖ រដ្ឋមន្ត្រីការបរទេសទីក្រុងគៀវ បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការបរទេស នៃមហាអំណាចទាំងប្រាំពីរ ឬ G7 បានកំណត់រួចហើយនូវ <<ជំហានជាក់លាក់>> ដែលចាំបាច់ ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ី ដោយព្រមានថា អឺរ៉ុបអាចនឹងធ្លាក់ចូលទៅក្នុងសង្រ្គាម ប្រសិនបើរុស្ស៊ីឈ្នះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

លោក Dmytro Kuleba បានប្រាប់អ្នកយកព័ត៌មាន នៅលើកោះ Capri នៃប្រទេសអ៊ីតាលី ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេស G7 កំពុងជួបប្រជុំគ្នានៅទីនោះ យ៉ាងដូច្នេះថា <<យើងបានកំណត់នូវជំហានជាក់លាក់ ដែលដៃគូលោកខាងលិច នឹងចាត់វិធានការដើម្បីជួយអ៊ុយក្រែន>>។

លោកបានបន្ថែមថា ប្រទេសលោកខាងលិចមានសមត្ថភាព <<ផ្តល់ឱ្យអ៊ុយក្រែននូវធនធានចាំបាច់ទាំងអស់ភ្លាមៗ ដើម្បីជួយសង្រ្គោះអឺរ៉ុបពីសង្រ្គាមធំជាងនេះ>> ទោះ​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​លម្អិត​បន្ថែម​ទៀត​អំពី​ការ​លើក​ឡើង​នេះ​ទេ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...