ក្មេងទំនើង២៣នាក់​ ត្រូវបានឃាត់ខ្លួន នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

Posted By: RoogRog Robot | 18-Apr-2024 11:27:30

2024-04-18 10:26am

(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១៣ ដល់១៦ ខែមេសា​ ឆ្នាំ២០២៤ កន្លងទៅនេះ នៅកម្ពុជាមានក្មេងទំនើងចំនួន​២៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News។

ក្នុងចំណោមជនសង្ស័យទាំង​ ២៣នាក់នោះ ត្រូវបានបង្ក្រាបក្នុង១៣ករណីផ្សេងគ្នា ដែលក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ៨ករណី ឃាត់ខ្លួន៩នាក់, ខេត្តកណា្ដល២ករណី ឃាត់ខ្លួន៥នាក់, ខេត្តស្ទឹងត្រែង ១ករណី ឃាត់ខ្លួន ៥នាក់, ខេត្តត្បូងឃ្មុំ ១ករណី ឃាត់ខ្លួន ២នាក់ និងខេត្តពោធិ៍សាត់ ១ករណី ឃាត់ខ្លួន ២នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...