ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញប្រកាសពីការចងសម្ព័ន្ធមេត្រីភាព រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ ៣

Posted By: RoogRog Robot | 29-Mar-2024 12:47:18

2024-03-29 11:45am

(ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នំា២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចងសម្ព័ន្ធមេត្រីភាព វាងកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍ លេខ៣ ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។

ពិធីនេះធ្វើឡើងនៅកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជំាក្សាន្ត ខេត្តព្រះវិហារដោយមានការចូលរួមពីបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលដឹកនាំការងារនាយកដ្ឋានកណ្តាលកិច្ចការព្រំដែន និងទទួលទិសភូមិភាគទី៣, ៤, និងទី៥, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក ស្រី ឌឹក មេបញ្ជារការកងពលធំអន្តរគមន៍លេខ៣, ឧត្តមសេនីយ៍ត្រី ចាន់ សុខុន មេបញ្ជារការកងពលតូចអន្តរាគមន៍លេខ៨ រួមនឹងថ្នាក់ដឹកនាំនាយទាហ៊ាន ពលទាហ៊ាន ជាច្រើនរូបផ្សេងទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បាន នាំយកអំណោយ និងសម្ភារៈ អង្ករក៏ដូចជាថវិកាមួយចំនួន ដើម្បីប្រគល់ជូនដល់កងពលតូចអន្តរាគមន៍លេខ ៨ ដើម្បីទុកប្រើប្រាស់ និងដោះស្រាយការងារចំពោះមុខ៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...