អីយ៉ា! ត្រឡប់មកវិញលើកនេះ ប្រេម៉ា នាំយក Original Song ថ្មីពីរោះប្លែកត្រចៀកសម្រាប់អ្នកគាំទ្រ

Posted By: RoogRog Robot | 24-Mar-2021 16:36:44

តារាចម្រៀងឯករាជ្យកញ្ញា ប្រេម៉ា បានត្រឡប់មកសារជាថ្មីបន្ទាប់ពីបាត់មុខអាក់ខានបញ្ចេញបទ ចម្រៀងជាច្រើនឆ្នាំ។ ហើយការត្រឡប់មកវិញលើកនេះ Pre Ma បានភ្ជាប់មកជាមួយនិងស្នាដៃ Original Song បែប Soundtrack សម្រាប់សៀវភៅប្រលោមលោក” កុសិនីមាត់ទិព្វ”។

ប្រេម៉ា ហាក់បាត់មុខពីការប្រគុំតន្ត្រី និងលើកញ្ចក់ទូរទស្សន៍នានាអស់រយៈពេលជាយូក្រោយនាងបាន បញ្ចប់កុងត្រាជាមួយផលិតកម្ម Pleng Record ក្លាយជាតារាចម្រៀងឯករាជ្យ។ ប្រេម៉ា មិនត្រឹមតែជា តារាចម្រៀងមានទឹកតម សម្លេងស្រទន់ពីរោះរណ្ដំប៉ុណ្ណោះទេ នាងក៏អាចច្រៀងជាភាសារអង់គ្លេងបាន យ៉ាងពីរោះ និងស្ទាត់ជំនាញទៀតផង។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកមកវិញលើកនេះ តារាស្រីរាងតូចច្រឡឹងរូបនេះបានបញ្ចេញ Original Song ថ្មីសន្លាងមួយ បទដែលមានចំណងជើងថា” សុំគិតរឿងបេះដូងម្ដង” សម្រាប់ជាចំណងដៃជូនអ្នកគាំទ្រ។ បទចម្រៀង នេះជាប្រភេទបទ មនោសញ្ចេតនាស្នេហាជ្រាលជ្រៅ ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ម៉ុង ម៉ានុត ហើយបទថ្មីនេះក៏ជា Original Soundtrack ក្នុងប្រលោមលោករឿង”កុសិនីមាត់ទិព្វ”៕

ស្ដាប់បទចម្រៀងថ្មីពី ប្រេម៉ា ខាងក្រោម!

អត្ថបទ៖ Pav SreyPich

News Source: news.sabay.com.kh
LATEST NEWS
Ultimate Summer adventures: From van life to extraordinary wildlife | 60 Minutes Anthology
What Happens Inside An Octopus Factory? The Full Production Line | 4K resolution
Surviving Antarctica | 60 Minutes Australia
Life in Antarctica: More than just ice and cute penguins | 60 Minutes Australia
CREEPIEST Moments of Season 10 | Expedition X | Discovery
Malaysia: The Whole of Asia in One Country | Free Documentary
One of the Best Preserved Ghost Towns in America | Expedition X | Discovery
Mass-Scale Pasta Production: Processing Tons of Spaghetti Per Hour Inside the Factory
Why Donald Trump is so desperate to claim Greenland | 60 Minutes Australia
Why Donald Trump is so desperate to claim Greenland | 60 Minutes Australia
MORE NEWS CLICK HERE...