ឆ្នាំ២០២១ ខេ ស៊ីមេន ចាប់ផ្ដើមផលិតស៊ីម៉ងត៍ដែលទើបអភិវឌ្ឍថ្មី ជាមួយនឹងសំបកបាវថ្មី

Posted By: RoogRog Robot | 22-Feb-2021 14:43:16

ក្រុមហ៊ុន ខេ ស៊ីមេន បានប្រារព្ធពិធីក្រុងពាលីសម្ពោធដំណើរការផលិតនូវផលិតផលស៊ីម៉ងត៍ដែលអភិវឌ្ឍថ្មីរបស់ខ្លួន ជាមួយនឹងសំបកបាវថ្មី នៅឯរោងចក្រ កំពត ស៊ីមេន របស់ខ្លួននៅខេត្តកំពត ។

លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានដឹកនាំគណៈគ្រប់គ្រងជាន់ខ្ពស់ដទៃទៀត ដើម្បីរៀបចំប្រារព្ធពិធីសម្ពោធនេះ និងបានធ្វើដំណើរទស្សនកិច្ចពិនិត្យមើលខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ កំពត ស៊ីមេន ។

ពិធីសម្ពោធនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ គឺមួយសប្ដាហ៍បន្ទាប់ពីពិធីជួបជុំតំណាងចែកចាយប្រចាំឆ្នាំ ដែលក្រុមហ៊ុន ខេ ស៊ីមេន បានរៀបចំឡើងដើម្បីបង្ហាញការផ្លាស់ប្ដូររូបរាងថ្មី រូបមន្តថ្មី និងផលិតផលថ្មីរបស់ស៊ីម៉ងត៍ ខេ ស៊ីមេន ទៅដល់តំណាងចែកចាយ និងដៃគូអភិវឌ្ឍន៍គម្រោងសំណង់មកពីទូទាំងប្រទេស ។

លោក រ៉ាត់ឆាយុត កាសេមឆៃសិរី នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍នៅឯពិធីក្រុងពាលី ក្នុងបរិវេណរោងចក្រ កំពត ស៊ីមេន នៅខេត្តកំពត យ៉ាងដូច្នេះ ៖ <<នៅឆ្នាំ២០២១នេះ យើងចាប់ផ្ដើមទសវត្សរ៍ថ្មី ជាមួយនឹងការអភិវឌ្ឍទម្រង់ថ្មីសម្រាប់ស៊ីម៉ងត៍ ខេ ស៊ីមេន ។ ការអភិវឌ្ឍថ្មីនេះ គឺផ្ដើមចេញពីមហិច្ឆតាដ៏រឹងមាំរបស់យើងដើម្បីរក្សាភាពឈានមុខគេរបស់យើងនៅក្នុងចំណែកទីផ្សារ និងភាពល្អប្រណីតលើសគេផ្នែកម៉ាកយីហោ ។>>

លោក រ៉ាត់ឆាយុត បានបន្ថែមថា ៖ <<គោលដៅចុងក្រោយបំផុតរបស់យើង គឺនាំមកនូវនវានុវត្តន៍ និងកំណើនប្រកបដោយចីរភាព សម្រាប់វិស័យសំណង់និងការរស់នៅ នៅកម្ពុជា ដែលនឹងផ្ដល់គុណភាពរស់នៅកាន់តែប្រសើរឡើងដល់ប្រជាជនកម្ពុជាគ្រប់រូប ។>>

ស៊ីម៉ងត៍ ខេ ស៊ីមេន ឥឡូវនេះ មានសំបកបាវថ្មី ហើយរចនាបថនៃសំបកបាវថ្មីនេះ គឺកើតចេញពីឆន្ទៈមុះមុតរបស់យើងក្នុងការបោះជំហានឲ្យលឿនឆ្ពោះទៅរកអនាគត ដោយប្រើកេរដំណែលនិងបទពិសោធន៍របស់យើងក្នុងនាមជាម៉ាកយីហោខ្មែរដំបូងគេបំផុត នៅក្នុងទីផ្សារកម្ពុជា ។

ស៊ីម៉ងត៍ ខេ ស៊ុបពែរ មានរូបមន្តថ្មី ។ វាត្រូវបានអភិវឌ្ឍឲ្យក្លាយជាស៊ីម៉ងត៍ដែលអាចប្រើបានសម្រាប់ការងារចម្រុះ ។ អ្នកប្រើប្រាស់នឹងវាយតម្លៃខ្ពស់ចំពោះគុណតម្លៃរបស់ ខេ ស៊ុបពែរ ជាស៊ីម៉ងត៍មួយប្រភេទសម្រាប់ការងារចម្រុះគ្រប់មុខ គឺការចាក់សាបនិងគ្រឿងបង្គុំស្រាលៗ ការរៀបឥដ្ឋ និងការងារបូក ។រីឯផលិតផលថ្មី គឺ ស៊ីម៉ងត៍ ខេ ផោវើរ ផ្លាស្ទ័ររីង វិញ ត្រូវគេចាត់ទុកថាជាស៊ីម៉ងត៍បូកដែលល្អបំផុត ដែលធ្វើឲ្យជញ្ជាំងមានភាពរលោងស្អាតបំផុត និងគ្មានស្នាមប្រេះ ៕

News Source: news.sabay.com.kh
LATEST NEWS
Wildest Crashes Around the Globe! | Red Bull Soap Box Race | Discovery
Josh Gates Noticed Red Flags in Titan Sub | Implosion: The Titanic Sub Disaster | Discovery
They're NOT Finding Enough Gold... | Gold Rush: Mine Rescue with Freddy
Thrown Into The Deep End In Search of Gold | Gold Rush: White Water | Discovery
Discovering Alexander the Great's Lost Tomb | Expedition Unknown | Discovery
How Billions Tons of Button Mushrooms Are Harvested And Processed - Mushroom Farming Technology
'Kidnapped' Australian engineer jailed in Baghdad conditionally released | 60 Minutes Australia
🔴 WATCH NOW: Closest Calls on Shark Week 🦈 🚩 | Discovery
SNEAK PEAK: The mysterious Melania Trump | 60 Minutes Australia
SNEAK PEAK: The mysterious Melania Trump | 60 Minutes Australia
MORE NEWS CLICK HERE...