គាំទ្រយូរហើយ! ដឹងអត់តារាសម្ដែងថ្ពាល់ខួច Mario ធ្លាប់ប៉ះដៃគូជាមួយតារាស្រីរូបណាខ្លះ?

Posted By: RoogRog Robot | 10-Feb-2021 03:02:02

Mario Maurer ជាតារាសម្ដែង និងជាតារាម៉ូដែលដ៏ល្បីប្រចាំឧស្សាហកម្មថៃ។ Mario ចាប់ផ្ដើមចូល ប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការដើរម៉ូតតាំងពីអាយុ ១៦ឆ្នាំមកម្ល៉េះ ឯការសម្ដែងវិញតារាប្រុស មានមន្ដស្នេហ៍រូបនេះចាប់ផ្ដើមតាំងពីឆ្នាំ ២០០៧។ បើគិតមកដល់ពេលបច្ចុប្បន្ន អាចនិយាយបានថា តារាប្រុសរូបនេះឆ្លងកាត់ការសម្ដែងជាច្រើនរឿងហើយដែរ។ ប៉ុន្តែធ្លាប់ដឹងអត់ថាតើ Mario ធ្លាប់សម្ដែង ប៉ះជាមួយកំពូលតារាសម្ដែងស្រីល្បីឈ្មោះរូបណាខ្លះ?

ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញមុខតារាស្រីរូបស្រស់ទាំង១២ដួងដែល Mario ធ្លាប់បានសម្ដែងរឿង ជាមួយ។ ចង់ដឹងថាមានIdol ណាខ្លះ ទស្សនាខាងក្រោមទាំងអស់គ្នា៖

១. Thisa Varitthisa

អ្នកទាំងពីរធ្លាប់បានសម្ដែងរួមគ្នាកាលពីឆ្នាំ២០១០ ក្នុងខ្សែភាពយន្ ដ”Tai Fah Tawan Diew”។

២. Baifern Pimchanok

Baifern ធ្លាប់ជាដៃគូសម្ដែងល្អជាមួយ Mario ក្នុងរឿង” A Little Thing Called Love “ ក្នុងឆ្នាំ២០១០

៣. Chompoo Araya

អ្នកទាំងពីររួមគ្នាតាំងពី ១០ឆ្នាំមុនក្នុងរឿង”Saranae Siblor”

៤. Aum Patchrapa

ដូចគ្នានឹង Chopoo ដែរ Aum សម្ដែងជាមួយ Mario កាលពី១០ឆ្នាំមុនក្នុងរឿង” Saranae Hen Phi”

៥. Ploy Chermarn

Ploy ជាតារាសម្ដែងរាមច្បងរបស់ Mario ហើយអ្នកទាំងធ្លាប់បានរួមការងាររួមគ្នា២រឿង។ រឿងទី១” Buppa Ratree” កាលឆ្នាំ២០១៣ និងរឿង ”Madam Dun”។

៦. Margie Rasri

Margie ប៉ះជាមួយ Mario ជាលើកដំបូងនៅឆ្នាំ២០១២ ក្នុងរឿង” Rak Kerd Nai Talad Sode”។

៧. Taew Nataponh

អ្នកទាំងពីរធ្លាប់បានសម្ដែអរួមគ្នាចំនួន២លើក។ លើកទី១ក្នុងរឿង” Plerng Torranong” និងលើកទី២ ក្នុងរឿង” Roy Ruk Hak Liam Tawan”។

៨. Mai Davika

ពួកគេបានធ្វើសម្ដែងជាមួយគ្នាក្នុងឆ្នាំ២០១៣រឿង” Pee Mak “។

៩. Mint Chalida

Mint ជាដៃគូចាស់ Mario ក្នុងរឿង”Song Huajai Nee Ouea Tur” ឆ្នាំ២០១៥។

១០. Toey Jarinporn

ក្នុងឆ្នាំ២០១៧ Mario ជាដៃគូជាមួយ Toey ក្នុងរឿង”Balang Dok Mai” ។

១១. Kimmy Kimberley

Kim និង Mario ប៉ះគ្នាក្នុងរឿង”Thong Aek Mor Yah Tah Chalong” ឆ្នាំ២០១៩។

១២. Yaya Urassaya

Mario ចាប់ផ្ដើមសម្ដែងរឿងថ្មីជាមួយ Yaya ក្នុងរឿង ”Bad Romeo”។

ប្រភព៖ Thai Update អត្ថបទ៖ Pav Sreypich

News Source: news.sabay.com.kh
LATEST NEWS
Finding a Missing World War II Plane | Expedition Unknown
The Monster Storm That Wouldn’t Stop | Hurricane Matthew | Free Documentary
How Rare JACOB SHEEP Are Raised for Wool | Jacob Sheep Farming and Wool Shearing Process
This Season On | Mud Madness | Discovery
Who is Anthony Koletti? | 60 Minutes Australia
Hippos Under The Influence of COCAINE? | Animals On Drugs | Discovery
Inside the church of Scientology | 60 Minutes Anthology
Is Andrew Tate running a cult? | Extra Minutes
The controversial process of 'selective reduction' for lifestyle reasons | 60 Minutes Australia
SNEAK PEEK: Australia's biggest crime scene | 60 Minutes Australia
MORE NEWS CLICK HERE...