លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បាននិយាយកាលពីពេលថ្មីៗនេះថា លោក Edu Gaspar នាយកបច្ចេកទេសក្លឹបរបស់ខ្លួន ជាមនុស្សតែមួយគត់ ដែលលោកបាននិយាយជាមួយច្រើនបំផុតនៅក្នុងឆាកជីវិត។
លោក Arteta បាននិយាយថា៖" ប្រហែលចាប់តាំងពីឆ្នាំមុនអីហ្នឹង ខ្ញុំបាននិយាយជាមួយ Edu ច្រើនជាងគេទាំងអស់ក្នុងជីវិតរបស់ខ្ញុំ និយាយទៅនិយាយច្រើនជាងនិយាយជាមួយប្រពន្ធខ្ញុំទៀត "។
លោកបានបន្តថា៖" ដូចបានដឹងហើយ ចាប់ពីឆ្នាំមុនមកយើងបានឆ្លងកាត់រឿងលំបាកច្រើនដូចជា រឿងកូវីដ រឿងទិញដូរកីឡាករអីហ្នឹង។ សំណាងហើយយើងទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នាខ្លាំង។ យើងយល់គ្នាច្រើន អញ្ចឹងហើយបានស្រួលធ្វើការជាមួយគ្នា "៕
ប្រភព៖Fotmob
អត្ថបទ៖ ហ៊ីម រស្មី
News Source: news.sabay.com.kh