ចង់ទិញ Scoopy Smart Key ២០២១ មកដឹងតម្លៃកំពុងតាមហាងពេលនេះ

Posted By: RoogRog Robot | 27-Jan-2021 14:36:43

ម៉ូតូ Honda Scoopy ឆ្នាំ២០២១ មាន​ការឌីហ្សាញ​ថ្មី​ជា​ច្រើន​ បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​មួយ​តម្លៃ​ជិត ៣ពាន់​ដុល្លារ

Scoopy 2021 Smart Key ប្រើ​ប្រាស់​ប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូ​ម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ។ ត្បិត​ថា​មាន​តម្លៃ​ថ្លៃ​គួរ​សម​តែ Scoopy Smart Key ឆ្នាំ២០២១ នៅ​តែ​មាន​ទីផ្សារ​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់ ដោយ​នៅ​តាម​ហាង​មាន​ការ​លក់​ចេញ​​ជា​ហែហូរ។​

Scoopy Smart Key ឆ្នាំ២០២១ ចេញ​លក់​កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា ​ជាមួយរូប​រាង​កាន់​តែ​មាន​ភាព​ទាន់សម័យ ដែល​ប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនាន់ថ្មី។ បច្ចុប្នន្ន​នៅតាមហាង​ម្ដុំគិរីរម្យ ម៉ូតូ Scoopy ឆ្នាំ២០២១ ដាក់​ក្នុង​តម្លៃ​ប្រមាណជា ២ ៧៥០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។

លក្ខណៈ​ពិសេស​របស់ Scoopy ឆ្នាំ២០២១ នេះ​មាន​ចង្កៀងមុខប្រភេទ LED នឹងអំពូលបំភ្លឺពេលថ្ងៃរាងមូល លើស​ពី​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​ឲ្យ​តួខ្លួន eSAF (Enhanced Smart Architecture Frame) កាន់​តែ​មានភាពរឹងតែមាំ និងស្រាលជាងមុន៕

អត្ថបទ៖ ម៉េងងី

News Source: news.sabay.com.kh
LATEST NEWS
Most Unbelievable Finds | Expedition Unknown | Discovery
SNEAK PEEK: Former bikie "Two Guns" dishes the dirt | 60 Minutes Australia
World's Deadliest Roads | Mexico: Highways of Carnage | Free Documentary
SNEAK PEEK: Former bikie "Two Guns" dishes the dirt | 60 Minutes Australia
Millions Tons Of Bacon Are Processed At The Factory – The Technology Behind Bacon Production
Tensions and Pressures Rise at Nugget Creek | Gold Rush: White Water | Discovery
Shocking claims from Diddy's former assistant | 60 Minutes Australia
Witness recalls Diddy's alleged history of abuse | 60 Minutes Australia
Why Blue Stilton Is the King of British Cheese | What Makes Blue Stilton Cheese So Special?
MORE NEWS CLICK HERE...