មានលក់នៅខ្មែរហើយ ម៉ូតូ Honda Wave 110i ឆ្នាំ២០២១ មួយលីត្រជិះបាន ៧៧គ.ម៉ នេះតម្លៃវា!

Posted By: RoogRog Robot | 25-Jan-2021 10:10:29

បន្ទាប់ពីបានប្រកាសចេញលក់ជាផ្លូវការនៅក្នុងប្រទេសថៃ ឥឡូវនេះម៉ូតូ Honda Wave 110i ជំនាន់ថ្មី ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា តាមរយៈការនាំចូលរបស់ឈ្មួញឯកជន។

តាមរយៈការឲ្យដឹងពីហាងលក់ម៉ូតូមួយក្នុងរាជធានីភ្នំពេញ ម៉ូតូ Honda Wave 110i ឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ២ ៥០០ដុល្លារ។

ម៉ូតូ Wave 110i ឆ្នាំ២០២១ នេះ បានផ្លាស់ប្តូរធុងសាំងថ្មីធំជាងមុន, ប្តូរស៊ុមចង្កៀងមុខ និងបំពាក់ចង្កៀងមុខ LED ថ្មីយ៉ាងទាក់ទាញទៀតផង។ ជាមួយគ្នានេះដែរ ការឌីហ្សាញតែមរបស់វាក៏បានផ្លាស់ប្តូរថ្មី ដោយមើលទៅរាងស្ព័រ និងរស់រវើកជាងមុន។ កុងទ័រនៅលើ Wave 110i ថ្មី ជាប្រភេទអេក្រង់ LCD ដែលមានបង្ហាញលេខហ្គ៊ែរ, ចម្ងាយជិះរួច, កុងទ័រល្បឿន និងកម្រិតសាំងជាដើម។

មិនតែប៉ុណ្ណោះ ដោយសារតែវាប្រើប្រាស់សាក់ស៊ីថ្មី ដូច្នេះធ្វើឲ្យ Wave 110i កើនកន្លែងផ្ទុកអីវ៉ាន់ដល់ទៅ ៣៥% ខណៈធុងសាំងឡើងបានចំណុះ ១,៣លីត្រទៀត សរុប ៥លីត្រ។

ម៉ូតូ Honda Wave 110i ថ្មីនេះបំពាក់ម៉ាស៊ីន Honda Smart Engine ថ្មី កម្លាំង ១១០សេសេ ជាមួយនឹងប្រព័ន្ធប៊ិចសាំង ហើយមានកម្រិតស៊ីសាំង ៧៦,៩គីឡូម៉ែត្រ/លីត្រ ឬស្មើនឹង ១,៣លីត្រ/១០០គីឡូម៉ែត្រ៕

រូបភាព ៖ Seyha Motor

អត្ថបទ៖ សេង ឡុង

News Source: news.sabay.com.kh
LATEST NEWS
Ultimate Summer adventures: From van life to extraordinary wildlife | 60 Minutes Anthology
What Happens Inside An Octopus Factory? The Full Production Line | 4K resolution
Surviving Antarctica | 60 Minutes Australia
Life in Antarctica: More than just ice and cute penguins | 60 Minutes Australia
CREEPIEST Moments of Season 10 | Expedition X | Discovery
Malaysia: The Whole of Asia in One Country | Free Documentary
One of the Best Preserved Ghost Towns in America | Expedition X | Discovery
Mass-Scale Pasta Production: Processing Tons of Spaghetti Per Hour Inside the Factory
Why Donald Trump is so desperate to claim Greenland | 60 Minutes Australia
Why Donald Trump is so desperate to claim Greenland | 60 Minutes Australia
MORE NEWS CLICK HERE...