កីឡាករ ដូរេន ដែលជាជនជាតិ ហុល្លង់ និងកំពុងល្បីឈ្មោះគួរសមក្នុងវិស័យប្រដាល់គុនខ្មែរ ថា អ៊ុង វិរៈ ជាកីឡាករល្អមួយរូបហើយពិបាកប្រកួតជាងគេក្នុងចំណោមកីឡាករខ្មែរដែលខ្លួនធ្លាប់ប៉ះនាពេលកន្លងមក។
កីឡាករ ដូរេន (ខៀវ)ដូរេន បានឲ្យដឹងថា សម្រាប់ជំនួបជាមួយកីឡាករចាស់វស្សា អ៊ុង វិរៈ គឺខ្លួនមានការលំបាកតែម្ដងមិនងាយស្រួលយកឈ្នះទេ ប៉ុន្តែចូលចិត្តការប្រកួតមួយនោះ នឹងសង្ឃឹមថាអាចជួបគ្នានៅពេលណាមួយទៀត។
អ្នកប្រដាល់បរទេសខាងលើនេះបន្តប្រាប់ទៀតថា ខ្លួនសង្ឃឹមថានៅពេលខាងមុខនឹងមានកីឡាករមានទម្ងន់ធ្ងន់ដូច អ៊ុង វិរៈ ផ្សេងៗទៀតដើម្បីបានឱកាសជួបប្រកួតសាកល្បងក្បាច់គុន ផ្លាស់ប្ដូរបទពិសោធគ្នាផងដែរ។
កីឡាករ ដូរេន ក្រោយប្រកួតចប់រំលឹកដែរថា កីឡាករជនជាតិ ហុល្លង់ ដូរេន ប្រកួតចុងក្រោយរបស់ខ្លួនយកឈ្នះពិន្ទុកីឡាករចាស់វស្សា អ៊ុង វិរៈ នៅលើសង្វៀនបាយ័ន កាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០។ ដូរេន ជាបុគ្គលិកអង្កការមួយនៅឯខេត្តសៀមរាប បច្ចុប្បន្នកំពុងហាត់គុនខ្មែរលក្ខណៈសុខភាពនៅក្លឹបប្រដាល់ គុហារព្រហ្មជ័យ របស់លោក ជា រិទ្ធិ ៕
អត្ថបទ៖ នួន ស៊ីណា
News Source: news.sabay.com.kh