អ្នក​គ្រប់គ្រង​ក្រុម​ Khmer United A៖​ មិន​ចង់​ជឿ​ក្រុម​របស់​ខ្លួន​ឈ្នះ​ TN Kandal ​រហូត​ ៤-១​

Posted By: RoogRog Robot | 03-Aug-2020 16:59:40

អ្នក​គ្រប់គ្រង​ក្រុម​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ Khmer United A​ មិន​នឹក​ស្មាន​ថា​ក្រុម​របស់​ខ្លួន​អាច​ឈ្នះ​ក្រុម​ខ្លាំង​ឈរ​កំពូល​តារាង​ TN Kandal FC​ បាន​រហូត​ ៤-១​ នា​ការ​ប្រកួត​សប្ដាហ៍​ទី៨​ កាល​ពី​ថ្ងៃ​សៅរ៍។​

Khmer United A (អាវលឿង)

លោក​ ឈូស​ វណ្ណឌី​ អ្នក​ចាត់ការ​ក្រុម​បាល់ទាត់​ Khmer United A​ បាន​ឲ្យ​ដឹង​ថា​ មុន​ការ​ប្រកួត​លោក​គិត​ថា​រវាង​ក្រុម​ទាំង​ពីរ​មាន​លទ្ធផល​ស្មើ​គ្នា​ ឬ​ចាញ់​ឈ្នះ​ប្រហែល​១គ្រាប់​ប៉ុណ្ណោះ​ ប៉ុន្តែ​ដល់​ពេល​ប្រកួត​ជាក់ស្ដែង​អាច​ស៊ុត​គ្នា​រហូត​ដល់​៤គ្រាប់។​ សម្រាប់​ជ័យជម្នះ​មួយ​នេះ​គឺ​លោក​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ព្រោះ​អាច​ឈ្នះ​ក្រុម​ខ្លាំង​ដែល​មិន​ទាន់​ស្គាល់​ចាញ់​សោះ​៧ប្រកួត​ជាប់ៗ​គ្នា​នេះ។​

Khmer United A (អាវលឿង)

ចំពោះ​ការ​ប្រកួត​កាល​ពី​ថ្ងៃសៅរ៍​នោះ​ អ្នក​ចាត់ការ​ក្រុម​ខាង​លើ​មើល​ឃើញ​ថា​ កីឡាករ​របស់​ក្រុម​ TN Kandal FC​ លេង​មិន​សូវ​ពេញ​ល្អ​ដូច​រាល់​ដង​នោះ​ទេ​ អាច​ដោយ​សារ​តែ​ក្រុម​មួយ​នេះ​ជាប់​លេង​ពាន​ច្រើន​ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​រៀង​ធ្លាក់​កម្លាំង។​ មួយ​វិញ​ទៀត​គឺ​គ្រូ​បង្វឹក​របស់​ Khmer United A​ បាន​រៀបចំ​ក្រុមបានល្អការ​លេង​ទល់​និង​ TN Kandal FC​ ជា​ពិសេស​ការ​ដាក់​ឲ្យ​កីឡាករ​បរទេស​ចូល​លេង​ច្រើន​ ព្រោះ​មាន​កម្លាំង​ខ្លាំង​ ទម្រង់​ល្អ​អាច​ទប់ទល់​គ្នា​បាន។​

លទ្ធផលការ​ប្រកួត

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​ KW Cambodian League​ សប្ដាហ៍​ទី៨​ នេះ​គឺ​ក្រុម​ Khmer United A​ ៤-១​ TN Kandal FC​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១​ ខែ​សីហា​ ឆ្នាំ​២០២០។​ ចំណាត់ថ្នាក់​នៅ​សប្ដាហ៍​ទី៨​នេះ​គឺ​ TN Kandal FC​ លេខ១​ ISI DSC​ លេខ២​ Riel Phnom Penh លេខ៣ ៕​

អត្ថបទ៖ នួន ស៊ីណា​

News Source: news.sabay.com.kh
LATEST NEWS
The Master of Disguises | Hustlers Gamblers Crooks | Discovery
The SCARIEST Moments on Expedition X | Discovery
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
MORE NEWS CLICK HERE...