សង្ខេបព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០

Posted By: RoogRog Robot | 16-Jul-2020 20:42:09

2020-07-16 07:39pm

(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ព្រះមហាក្សត្រ នឹងយាងបើកសម័យប្រជុំ លើកទី៣៣ របស់ឧត្តមក្រុមប្រឹក្សនៃអង្គចៅក្រម ថ្ងៃស្អែកនេះ

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣.៦លាននាក់ ស្លាប់ជិត ៥៩ម៉ឺននាក់ និងជាសះស្បើយជាង ៨លាននាក់!

៣៖ ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺកូវីដ១៩ថ្មីម្នាក់ទៀត លើបងប្អូនខ្មែរដែលធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី

៤៖ ប្រធានាធិបតីប្រេស៊ីលធ្វើតេស្តរក COVID-19 និងចេញលទ្ធផល <<វិជ្ជមាន>> ជាថ្មីម្តងទៀត!

៥៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យគ្រប់ទីកន្លែងធ្វើអាជីវកម្មតូចធំទាំងរបស់រដ្ឋ និងឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់អតិថិជនដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

៦៖ គណនី Twitter លោក Elon Musk, Barack Obama និង Joe Biden ត្រូវបានគេ Hack

៧៖ ក្រសួងការងារចេញ ប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ដោយមានប្រាក់ឈ្នួល សងថ្ងៃបុណ្យចូលឆ្នាំថ្មី

៨៖ លោក ស៉ី ជិនពីង បង្ហាញទំនុកចិត្តលើការអភិវឌ្ឍសេដ្ឋកិច្ចចិន និងប្តេជ្ញាបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ

៩៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ រាជរដ្ឋាភិបាលប្តេជ្ញាលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនឱ្យកាន់តែប្រសើរ ឱ្យសមនឹងគុណបំណាច់

១០៖ សមុទ្រចិនខាងត្បូង៖ ចិន ថាមិនភ័យខ្លាចការសម្លុតគំរាមដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក ឡើយ

១១៖ អភិបាលខេត្តមណ្ឌលគិរី បង្ហាញពីវឌ្ឍនភាព និងការអភិវឌ្ឍខេត្ត តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

១២៖ អាមេរិកនឹងគាំទ្រប្រទេសទាំងឡាយណា ដែលព្រមទទួលស្គាល់ថា ចិនរំលោភសមុទ្រចិនខាងត្បូង

១៣៖ អភិបាលខេត្តមណ្ឌលគិរី សង្ឃឹមដំណក់រ៉ែមាសលើកដំបូង នឹងអាចធ្វើអាជីវកម្មនៅឆ្នាំ២០២១ ដោយក្រុមហ៊ុនចំនួន២

១៤៖ មីយ៉ាន់ម៉ាត្រៀមយន្តហោះ ទៅដឹកប្រជាជន ១,៨០០នាក់ ដែលកំពុងជាប់គាំងនៅប្រទេសចំនួន៥

១៥៖ ខេត្តមណ្ឌលគិរី ត្រៀមដីប្រមាណ៦០០ហិចតា សម្រាប់សាងសង់ព្រលានយន្ដហោះថ្មី ចម្ងាយ២៥គីឡួម៉ែត្រពីទីរួមខេត្ត

១៦៖ សេតវិមានអះអាងថា លោក ត្រាំ នៅតែបន្តដាក់ទណ្ឌកម្មលើមន្ត្រីចិន ដែលផ្ទុយពីអ្វីដែលសារព័ត៌មានមួយបានចុះផ្សាយ

១៧៖ ក្នុងខែមិថុនា ក្រសួងសាធារណការឃាត់រថយន្តលើសទម្ងន់កំណត់ ២២៨គ្រឿង ផាកពិន័យជាង៤០០លានរៀល

១៨៖ លទ្ធផលស្ទង់មតិ៖ <<បៃដិន នាំមុខ ត្រាំ នៅរដ្ឋ Pennsylvania>>

១៩៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ការចោទប្រកាន់ថា កម្ពុជាបិទសិទ្ធិធ្វើពិធីសាសនា គឺជាការវិភាគគ្មានមូលដ្ឋានច្បាស់លាស់ និងមាននិន្នការនយោបាយ

២០៖ ហ្វីលីពីន ដាក់ពង្រាយប៉ូលិស ខណៈអ្នកឆ្លង COVID-19 មិនអាចធ្វើចត្តាឡីស័ក នៅផ្ទះដោយខ្លួនឯង

២១៖ កម្ពុជាទទួលបានចំណូលគយជិត១៣០០លានដុល្លារ នៅឆមាសទី១ឆ្នាំនេះ ធ្លាក់ចុះ១៦% ដោយសារជំងឺកូវីដ១៩

២២៖ នាវាដឹកយន្តហោះចម្បាំងអាមេរិក ឆាបឆេះឈានចូលថ្ងៃទី៤ហើយ

២៣៖ យន្តហោះស៊ើបការណ៍តួកគី ធ្លាក់នៅខេត្ត Van ជាប់ព្រំដែនអ៉ីរ៉ង់, កងកម្លាំង៧នាក់ស្លាប់

២៤៖ ដែនកោះម៉ាល់ឌីវប្រកាស ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ទោះបីស្ថានការណ៍ COVID-19 បន្តភាពក្តៅគគុក

២៥៖ ប្រទេសចំនួន៧៥ មានបំណងចូលរួមក្នុងកម្មវិធី COVAX ដើម្បីធានាសមភាពនៃការទទួលបានវ៉ាក់សាំង COVID-19

២៦៖ តែ២៤ម៉ោងប៉ុណ្ណោះ ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជាង ៣២,០០០នាក់ទៀត និងជាកំណត់ត្រាថ្មីបំផុត!

២៧៖ ទីបំផុតយន្តហោះចិនផលិតដោយខ្លួនឯង ARJ21 ត្រូវអាកាសចរណ៍យក្សមួយ ដាក់ឲ្យបម្រើការជាលើកដំបូង!

* ព័ត៌មាន Fresh News Plus

១៖ Liverpool នឹងលើកពាន Premier League នៅឯកីឡដ្ឋាន Anfield របស់ខ្លួនតែម្តង ក្រោយប្រកួតទល់នឹង Chelsea

២៖ កាលវិភាគការប្រកួត នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ដែលកាតាជាម្ចាស់ផ្ទះត្រូវបានបញ្ជាក់

៣៖ ចំណេះដឹងទូទៅ៖ តើគេចាប់ផ្តើមប្រើអាវុធ <<មីស៉ីល>> តាំងពីពេលណា ហើយឥឡូវវាមានប្រភេទអ្វីខ្លះ?

៤៖ ក្រុមប្រឹក្សា IFAB នៅតែប្រើជម្រើសប្តូរកីឡាករបាន ៥នាក់ដល់ឆ្នាំ២០២១

៥៖ Google បន្ថែមមុខងារថ្មីសម្រាប់ Gmail ដែលអាចកែឯកសារបានដោយមិនចាំបាច់ពឹង Microsoft

៦៖ វីវរហើយ! Tik Tok លុបចោលគណនី តារាកូរ៉េល្បីៗមួយចំនួន ទាំងមិនបញ្ជាក់ពីមូលហេតុច្បាស់លាស់

៧៖ Kane រកបានគ្រាប់ស៊ុតច្រើនជាង ២០០គ្រាប់ ក្រោយជួយ Spurs ឈ្នះ Newcastle

៨៖ Samsung ប្រកាសថា បច្ចេកវិទ្យា 6G របស់ខ្លួននឹងដាក់ឱ្យប្រើនៅឆ្នាំ២០២៨

៩៖ សេតវិមាននិយាយថា ការពិចារណាបិទកម្មវិធី TikTok គួរតែធ្វើឡើងឆាប់ៗនេះ កុំអូសបន្លាយពេលយូរ

១០៖ លីគអង់គ្លេស Premier League នឹងបើកទីផ្សារដោះដូរកីឡាករឡើងវិញនៅចុងខែកក្កដា ដល់ខែតុលា ឆ្នាំ២០២០

១១៖ សហព័ន្ធកីឡាប៉េតង់កម្ពុជា នឹងរៀបចំកម្មវិធីពិសេសជូនម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ កែ ឡេង នាថ្ងៃទី១៧ ខែកក្កដា

១២៖ ចំណេះដឹងទូទៅ៖ តើនៅត្រង់កន្លែងណានៃផែនដី ដែលគេកំណត់ពេលចាប់ផ្តើមថ្ងៃថ្មី?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រwww.freshnewsasia.com


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...