Setien នៅ​តែ​ជឿជាក់​ថា​នៅ​ធ្វើ​គ្រូ​ Barca នៅ​រដូវ​កាល​ក្រោយ

Posted By: RoogRog Robot | 16-Jul-2020 20:33:33

លោក​ Quique Setien បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​នៅ​​តែ​មាន​ជំនឿ​ក្នុង​ការ​ធ្វើ​ជា​គ្រូ​បង្គោល​ក្លឹប​ Barcelona នៅ​រដូវ​កាល​ក្រោយ​។

លោក​ Setien បាន​និយាយ​ថា​៖" ច្បាស់​ណាស់​ ខ្ញុំ​នៅ​តែ​មើល​ឃើញ​ខ្លួន​ខ្ញុំ​ ជា​គ្រូបង្គោល​ Barca នៅ​រដូវ​កាល​ក្រោយ​ទៀត​អញ្ចឹង​។ ខ្ញុំ​ធ្លាប់​មាន​បទពិសោធន៍​អស់​ហើយ​ ព្រោះ​ថា​អ្វី​ក៏​ដោយ​ការ​រំពឹង​ចេះ​តែ​កើត​មាន​ឡើង​ តែ​ការ​ពិត​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​។ "

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​៖" ទោះ​ជា​យ៉ាង​ណា​តម្លៃ​គឺ​ស្ថិត​លើ​ស្នាដៃ​ការងារ​របស់​យើង​ប៉ុណ្ណោះ​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ​ និង​ជា​អ្វី​ដែល​ខ្ញុំ​អោយ​តម្លៃ​។ ពិត​ណាស់​ ខ្ញុំ​នៅ​តែ​គិត​ពី​ការងារ​បន្ត​ក្នុង​ក្លឹប​ឆ្នាំ​ក្រោយ​ទៀត​។ "

មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះផ្សាយ​ ពី​ការ​ផ្លាស់​ប្ដូរ​គ្រូ​បង្គោល​ Barca នៅ​ឆ្នាំ​ក្រោយ​ ដោយ​សារ​តែ​ Setien ទំនង​ជា​មិន​អាច​យក​ពាន​ La Liga ជូន​ក្លឹប​បាន​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Most Dangerous Ways To School | Best Of - Peru, Nicaragua
Hidden camera exposes shocking abuse of disabled woman | 60 Minutes Australia
Tiny island nation being drowned by climate change | 60 Minutes Australia
Australia in mourning after shocking Bondi mass stabbing | 60 Minutes Australia
The Abandoned Shipwreck of Peter Iredale | Mysteries of the Abandoned Hidden America | Discovery
Dredge Threatened by Storm Surge | Gold Rush: White Water | Discovery
Living on Contaminated Land: Nuclear Exclusion Zones | Chernobyl
SNEAK PEEK: Saving a sinking country | 60 Minutes Australia
The final twist in the saga of OJ Simpson | 60 Minutes Australia
OJ Simpson and the 'Trial of the Century' | 60 Minutes Australia
MORE NEWS CLICK HERE...