ភាពញៀនគ្រឿងញៀនជាជំងឺខួរក្បាលអាចព្យាបាលបាន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែកក្កដា៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន៣៩នាក់

Posted By: RoogRog Robot | 16-Jul-2020 18:22:45

2020-07-16 05:17pm

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៩ករណី ក្នុងនោះ ករណីប្រើប្រាស់១ករណី, ជួញដូរ១៨ករណី និងឃាត់ខ្លួនជនសង្ស័យ៣៩នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,៨២៦ករណី ឃាត់មនុស្ស១១,៥៧១នាក់ (ស្រី៧៣៦នាក់)៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...