មក​ដឹង​កាន់​តែច្បាស់​ពី​​ប្រភេទ​​ទឹកដោះគោ ​ដែល​កំពុង​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា

Posted By: RoogRog Robot | 16-Jul-2020 17:07:58

នៅក្នុង​ទីផ្សារ​​សេរី​ ការ​ចរាចរណ៍​ប្រកួតប្រជែង​ផលិត​ផល​ទឹកដោះគោ​ ក៏មិនខុសពីវិស័យផ្សេងៗដែរ មនុស្សភាគច្រើនស្គាល់ម៉ាកដែលមានវត្តមានលើទីផ្សារយូរ ឬម៉ាកដែលមានផ្សព្វផ្សាយពាណិជ្ជកម្មច្រើន​ ប៉ុន្តែ​មាន​តិច​ណាស់​ដែល​ស្គាល់​ប្រភេទ​របស់​វា និង​សារៈប្រយោជន៍​ចំពោះ​សុខភាព។​

ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ពី​ប្រភេទ​ទឹកដោះគោ​ ដែល​កំពុង​ចរាចរណ៍​លក់​ក្នុង​ទីផ្សារ​ ឲ្យ​ប្រិយមិត្ត​យល់​កាន់​តែ​ច្បាស់៖​​

១. ទឹកដោះគោ​ប្រភេទ​ Pasteurized Milk៖ ទឹកដោះគោប្រភេទនេះ ច្រើនច្រក​ដបជ័រ ហើយត្រូវបានគេហៅជាប់មាត់ថា ទឹកដោះគោស្រស់។ វា​ជា​ប្រភេទ​ទឹកដោះគោ​​ដែល​បាន​ឆ្លង​កាត់​ការ​កម្ដៅ​នៅ​សីតុណ្ហភាព​ប្រមាណ ៧១​អង្សារ​ ក្នុង​រយៈ​ពេល​ ១៥​វិនាទី​ ដើម្បី​សម្លាប់​បាក់តេរី​ចម្លង​មេរោគ​ផ្សេងៗ។ ជាទូទៅ ទឹកដោះគោប្រភេទនេះ អាចរក្សា​ទុក​បាន ២​សប្តាហ៍ នៅ​ក្នុង​ទូរទឹកកក។

២. ទឹកដោះគោ​ប្រភេទ Ultra-High Temperature (UHT)៖ ភាគច្រើនទឹកដោះគោប្រភេទនេះ ច្រកក្នុងដបក្រដាស។ វាជាប្រភេទ​ទឹកដោះគោ​ ដែល​ត្រូវ​បាន​យក​ទៅ​កម្ដៅ​រហូត​ដល់​ ១៣០-១៥០​ អង្សា​សេ​។ ទឹកដោះគោប្រភេទនេះ អាច​ទុក​​បាន​រយៈ​ពេល​យូរ ពោលគឺ​អាច​រក្សា​ទុក​នៅ​ក្រៅ​ទូរ​ទឹកកក​រយៈពេល​ប្រហែល​ជា​៣ខែ សម្រាប់​ទឹកដោះគោដែលមិនទាន់បើកគម្រប។​ នៅ​ពេល​ដែល​បើក​គម្រប ទឹកដោះ​គោ​ត្រូវ​តែ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក ហើយ​អាច​ទុក​រយៈ​ពេល ៧-១០ ថ្ងៃ។

៣. ទឹកដោះគោ​ប្រភេទ Sterilized Milk៖ ពលរដ្ឋខ្មែរយើង ចំណាំហៅទឹកដោះគោប្រភេទនេះថាជា​ទឹកដោះគោឆៅ​។ ភាគច្រើនទឹកដោះគោប្រភេទនេះ ច្រើនច្រកកំប៉ុងដែក។ តាមពិតទៅ ទឹកដោះគោនេះ មិនមែនឆៅដូចគេចំណាំហៅនោះទេ ព្រោះវា​បានឆ្លងកាត់​​កម្ដៅ​​សម្លាប់​មេរោគ ដល់ ១០០ ឬលើសពី ១០០អង្សារសេ។ ទឹកដោះគោប្រភេទនេះ អាច​ទុក​បាន​នៅក្រៅទូទឹកកក បានយូរប្រហែល UHT Milk ដែរ។

៤. ទឹកដោះគោ​ប្រភេទ Condense Milk៖ ពលរដ្ឋខ្មែរយើង ចំណាំហៅថាទឹកដោះគោខាប់។ វា​ជា​ប្រភេទ​ទឹកដោះគោ ​ដែល​ត្រូវ​បាន​គេ​ចម្រាញ់​យក​សារធាតុ​ជាតិ​ទឹក​ចេញ ប្រមាណ​ ៦០% ហើយ​ជា​ទូទៅ​វា​មាន​ទម្រង់​ជា​លក្ខណៈ​ខាប់ៗ និង​រក្សា​ទុក​បាន​យូរ។ ជា​ទូទៅ វា​ត្រូវ​បាន​គេ​បន្ថែម​ស្ករ ក្នុង​ទម្រង់​ធ្វើ​ឱ្យ​កាន់​តែ​ផ្អែម (បន្ថែម​រស​ជាតិ​ផ្អែម)។ វា​សម្បូរ​ទៅ​ដោយ ពណ៌​ខារ៉ាមែល និង​មាន​រសជាតិ​ផ្អែម​ខ្លាំង ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​ដុត​នំ និង​បង្អែម​ផ្សេងៗ ដូចជា ការ៉េម​ Pie Pudding ឫ​ដើម្បី​បន្ថែម​រសជាតិ​ផ្អែម​ក្នុង​កាហ្វេ និង​តែ។

គោយកទឹកដោះ នៅកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌

នាពេលដ៏ខ្លីខាងមុខនេះ បងប្អូនខ្មែរយើង នឹងបានភ្លក់ទឹកដោះគោថ្មីមួយប្រភេទទៀត គឺ ទឹកដោះគោសុទ្ធ ដែលមានឈ្មោះថា គិរីសួគ៌ (Kirisu)។ ទឹកដោះគោថ្មីនេះ ផលិត​ចេញពីកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះធំបំផុត​នៅកម្ពុជា ដែលប្រើបច្ចេកវិទ្យាដ៏ទំនើប ដើម្បីបានទឹកដោះគោដែលសុទ្ធ ១០០% មានគុណប្រយោជន៍ច្រើន​សម្រាប់​សុខភាពលោកអ្នក៕

ចុចអាន៖ មិនធ្លាប់មាន​! គោយកទឹកដោះរាប់រយក្បាល ជិះយន្តហោះតាំង​ពីអូស្រ្ដាលី មកដល់ស្រុកខ្មែរ!

អត្ថបទ៖ សៀនហួរ

News Source: news.sabay.com.kh
LATEST NEWS
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
Exploring the Hidden Gold Mines of the Deep South | America’s Backyard Gold | Discovery
Captagon Crisis: How Syria Became a Narco State | Free Documentary
Princess Kate's health update | 60 Minutes Australia
The five-star resort giving dementia patients a life with dignity | 60 Minutes Australia
China’s blatant bullying on Fiji territory | 60 Minutes Australia
CANNED SEAFOOD Making Process from Crab, Tuna, Oyster, Prawn in Factory - Seafood Harvesting
MORE NEWS CLICK HERE...