តោះ...ដឹងពីបំណងយកកូនបន្ថែមរបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ!

Posted By: RoogRog Robot | 16-Jul-2020 16:54:58

តារា​ចម្រៀង​លំដាប់​កំពូល​ប្រចាំ​ផលិតកម្ម​សាន់ដេ លោក ឆាយ វីរៈយុទ្ធ មាន​បំណង​ចង់​បាន​កូន​ចំនួន​២​នាក់ គឺ​ប្រុស​១ និង​ស្រី​១ ឬ​ស្រី​ទាំង​២​ក៏​បាន ដើម្បី​បង្កើត​ជា​គ្រួសារ​ដ៏​កក់ក្ដៅ​តូចល្មមមួយ​នៅ​ថ្ងៃ​អនាគត។

លោក ឆាយ វីរៈយុទ្ធ និយាយ​ថា រូប​លោក និង​ភរិយា​ពុំ​ទាន់​បាន​គិត​ថា​នឹង​យក​កូន​មួយ​ទៀត​នៅ​ឆ្នាំ​ណា​នោះ​ទេ ​ព្រោះ​កូន​ស្រី​របស់​លោក​ទើប​មាន​អាយុ​ជិត​១០​ខែ។ ប៉ុន្តែ​លោក​បាន​គិត​ហើយ​ថា​នឹង​យក​កូន​យ៉ាង​តិច​២​នាក់។

ចាប់​តាំង​ពី​តារា​ចម្រៀង​ល្បីឈ្មោះ​រូប​នេះ លា​ភាព​កម្លោះ​កាលពីឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​លោក​ផ្ដល់ភាព​កក់ក្ដៅ​បំផុតដល់​ភរិយា​ បើ​ទោះបី​ជា​លោក​មមាញឹក​នឹង​អាជីព​សិល្បៈ និង​ការងារ​រកស៊ី​ផ្ទាល់ខ្លួនក៏ដោយ ព្រោះ​លោក​យល់​ថា​ការ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​គ្រួសារ គឺ​ជា​រឿង​សំខាន់បំផុតសម្រាប់គ្រួសារលោក។

តារា​ចម្រៀង​រូប​សង្ហា ឆាយ វីរៈយុទ្ធ បាន​រៀបការ​ជាមួយ​កូន​ស្រី​ថៅកែ​រោងម៉ាស៊ីន​កិនស្រូវ​មួយ​នៅ​ខេត្ដ​កំពង់​ចាម ឈ្មោះ សែ ចាន់ឌី កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៧។ គិត​មក​ដល់​ពេល​នេះ​ ពួកគេបានចាប់ដៃគ្នាជាស្វាមី-ភរិយាអស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​ហើយ​។ ​គូ​ស្វាមី​ភរិយា​របស់​តារា​ចម្រៀង​រូប​នេះ បាន​រស់នៅ​យ៉ាង​មាន​សុភមង្គល ហើយ​ទើប​បង្កើត​បាន​កូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ដែលលោកដាក់​ឈ្មោះ​ថា វីរៈយុទ្ធ អភិជាតាទេវី ទៀតផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

News Source: news.sabay.com.kh
LATEST NEWS
SNEAK PEEK: Who is behind Havana Syndrome? | 60 Minutes Australia
Why Stormy Daniels went to war with Donald Trump | 60 Minutes Australia
Finding Gold in Just 30 Minutes! | America's Backyard Gold | Discovery Channel
Organiser behind viral Willy Wonka event speaks out | 60 Minutes Australia
People with disabilities "treated like non-humans" in group homes | 60 Minutes Australia
Australia's forgotten war heroes | 60 Minutes Australia
The forgotten war heroes of the Kokoda track | 60 Minutes Australia
Killer whale kills multiple people while in captivity | 60 Minutes Australia
The man behind the viral Willy Wonka disaster speaks out | 60 Minutes Australia
MORE NEWS CLICK HERE...